ផ្លូវក្រោមដីស្តុបតិចណូនឹងដាក់ឲ្យធ្វើចរាចរណ៍នៅថ្ងៃទី ២៥ កក្កដា ខាងមុខ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៣ កក្កដា ២០១៥) ៖ បានជូនដំណឹងជាផ្លូវការ នៅថ្ងៃទី២២ កក្កដានេះថា សាលាក្រុង នឹងដាក់ឱ្យប្រជាពលរដ្ឋធ្វើចរាចរតាមផ្លូវ ក្រោមដីនៃស្តុបសាលាតិចណូ ចាប់ពីថ្ងៃទី២៥ ខែកក្កដា ខាងមុខនេះ ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍។ សេចក្តីប្រកាសបានបញ្ជាក់ទៀតថា ផ្លូវក្រោមដីនេះត្រូវបានសាងសង់រួចរាល់១០០%ហើយ កាលពីថ្ងៃទី២០ ខែកក្កដា ប៉ុន្តែសម្រាប់ ស្ពានអាកាស តិចណូវិញ ទើបនឹងសាងសង់បាន៦១%ប៉ុណ្ណោះ៕