ឧបនាយករដ្ឋមន្រ្តី ស ខេង បញ្ជាឱ្យកម្លាំង សមត្ថកិច្ច តាមចាប់ឧកញ៉ា សុខ ប៊ុន ឱ្យបាន

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ​ (១៤ កក្កដា ២០១៤) ៖ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ស ខេង បាន បញ្ជា ឱ្យកម្លាំងប្រដាប់អាវុធ តាមចាប់លោកឧកញ៉ា សុខ ប៊ុន ដែល វាយដំលើ កញ្ញា សាសា មកផ្តន្ទាទោសឱ្យបាន ទោះជាជនល្មើសរូបនេះ រត់ទៅដល់ ទីណាក៏ដោយ ។

ការដាក់បទបញ្ជានេះ បានធ្វើឡើង នៅក្នុងពិធីផ្សព្វផ្សាយ អំពីបញ្ហាព្រំដែន និង​ការ​បង្គោល​ខណ្ឌ​សីមា ជូនដល់អាជ្ញាធរខ្មែរ ទូទាំងប្រទេស នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥។

​មិន​ត្រឹមតែ​បញ្ជា​ឲ្យ​តាម​ចាប់​លោក សុខ ប៊ុន ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រើ​ហិង្សា​លើ​កញ្ញា​សា​សា​តែប៉ុណ្ណោះ​ទេ ​លោក​ឧបនាយករដ្ឋមន្រ្តី ស ខេង ​ក៏បាន​ប្រកាស​ព្រមាន​ឲ្យ​មន្ត្រី​ដែល​ចង់​រត់ការ​ក្នុង​សំណុំរឿង​ប្តឹងផ្តល់​លោក សុខ ប៊ុន ឲ្យ​ដកខ្លួន​ជាបន្ទាន់​ផងដែរ។

បញ្ជា​លោករបស់លោក​ឧបនាយករដ្ឋមន្រ្តី ស ខេង ​​​ត្រូវបាន​ធ្វើឡើង ខណៈ​លោក សុខ ប៊ុន បានប្រកាស​លាលែង​​ពីតំណែងទាំងអស់ ​​ព្រមជាមួយងារឧកញ៉ា និង​សុំទោស​កញ្ញា​សា​សា​ជា​សាធារណៈ​នៅ​ព្រឹក​ថ្ងៃទី១៤ កក្កដា​នេះ៕

ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ស ខេង ថ្លែ​នៅក្នុងពិធីផ្សព្វផ្សាយ អំពីបញ្ហាព្រំដែន និងការបង្គោលខណ្ឌសីមា ជូនដល់អាជ្ញាធរខ្មែរ ទូទាំងប្រទេស នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥។
ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ស ខេង ថ្លែ​នៅក្នុងពិធីផ្សព្វផ្សាយ អំពីបញ្ហាព្រំដែន និងការបង្គោលខណ្ឌសីមា ជូនដល់អាជ្ញាធរខ្មែរ ទូទាំងប្រទេស នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥។

Related Articles

Back to top button
Close
Close