អ្នកជក់បារីប្រមាណ៦លាន​​​នាក់បានស្លាប់ក្នុង១ឆ្នាំៗ​​​នៅលើពិភពលោក

Cambodia News

ដោយ៖ ហេង នាង

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក និងលទ្ធផលនៃការស្រាវជ្រាវ របស់ក្រសួងសុខភិបាល កន្លងមក បានឲ្យដឹងថា អ្នកជក់បារីប្រមាណ៦លាននាក់បានស្លាប់ក្នុង១ឆ្នាំៗ នៅលើពិភពលោក។ សម្រាប់កម្ពុជាវិញបាន បាត់បង់ថវិកាចំនួន១០០លានដុល្លារអាមេរិក ដោយសារការប្រើប្រាស់ថ្នាំជក់គ្រប់ប្រភេទ និងបាត់ បង់ជីវិត ប្រជាពលរដ្ឋ ដោយសារការជក់បារី មានចំនួន ៧ ០០០នាក់ក្នុងមួយឆ្នាំៗ។

កាលពីថ្ងែទី២៤ កុម្ភៈ ២០១១ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវអនុក្រិត្យ ស្តីពីវិធានការហាមឃាត់ចំពោះការផ្សាយពាណិជ្ជ កម្មផលិតថ្នាំជក់គ្រប់រូបភាព ដែលនេះជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីកាត់បន្ថយអត្រាការជក់បារី និងអត្រាស្លាប់ដោយសារ ការជក់បារីនៅកម្ពុជា។

នៅក្នុងជំពូកទី៤ នៃមាត្រាទី៩ បានចែងថា «ផលិតករក្នុងស្រុក អ្នកនាំចូលសម្រាប់ធ្វើការចែកចាយ និងលក់ដែលមិនគោរពតាម បទបញ្ញត្តិនៃអនុក្រឹត្យនេះ ត្រូវទទួលទណ្ឌកម្មដូចតទៅ ព្រមានជាលាយលក្ខណ៍អក្សរ ផ្អាកការប្រកបអាជីវកម្មជាបណ្ដោះអាសន្ន បិទអាជីវកម្មជាស្ថាពរក្នុងករណីមិនរាងចាល»។

សារព្រមានជាលាយលក្ខណ៍អក្សរ ដែលមានទំហំយ៉ាងតិច ៣០ភាគរយលើផ្ទៃសំខាន់នៃកញ្ចប់បារី ហើយនោះលើកញ្ចប់បារីត្រូវ គោរពទៅលើគោលការណ៍៥ចំណុច ទី១ ជក់បារីបណ្ដាលឲ្យកើតជំងឺហើមសួត,ទី២ជក់បារីបណ្ដាលឲ្យកើតជំងឺសួត,ទី៣ ជក់បារី បណ្ដាលឲ្យកើតជំងឺបេះដូង, ទី៤ ជក់បារីបណ្ដាលឲ្យដាច់សរសៃឈាមខួរក្បាល, ទី៥ ជក់បារី ធ្វើឲ្យពុកធ្មេញ៕

Related Articles

Back to top button
Close
Close