លោក ហ៊ុន ម៉ានី ព្យាយាមពន្យល់ស្ត្រីបឹងកក់ពីច្បាប់NGO
សារព័ត៌មានយុវវ័យថ្មី/
ភ្នំពេញ (០៩ កក្កដា ២០១៥) ៖ ក្នុងកម្មវិធីពិគ្រោះយោបល់លើច្បាប់អង្គការ ដែលរៀបចំដោយរដ្ឋសភា នាថ្ងៃទី០៨ កក្កដា លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានណែនាំ និងពន្យល់ ដល់ស្ត្រីសហគមន៍បឹងកក់ អំពីដំណោះស្រាយផ្សេងគ្នារវាងសេចក្តីព្រាងច្បាប់NGO និងបញ្ហាជម្លោះដីធ្លី។
ដោយឡែក តំណាងស្ត្រីបឹងកក់បានស្នើឲ្យលោកហ៊ុន ម៉ានី ពាំនាំទុក្ខកង្វល់របស់ពួកគាត់ ជូនលោកនាយករដ្ឋមន្ត្រីជួយអន្តរាគមន៍ និងស្នើឲ្យរដ្ឋាភិបាលងាកមក ដោះស្រាយបញ្ហារបស់ពួកគាត់វិញ មុននឹងការអនុម័តច្បាប់អង្គការ។ កន្លងមក អង្គការសង្គមស៊ីវិល តែងតែជួយស្វែងរកដំណោះស្រាយ ហើយប្រសិនបើច្បាប់រឹតបន្តឹងសិទ្ធិរបស់សង្គមស៊ីវិល គឺរឹតតែធ្វើឲ្យពួកគាត់ជួបការលំបាក៕