ឥណ្ឌាប្រកាសផ្អាកគម្រោងសាងសង់ប្រាសាទស្រដៀង ទៅនឹងប្រាសាទអង្គរវត្តបណ្តោះអាសន្ន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៧ កក្កដា ២០១៥) ៖ ប្រទេសឥណ្ឌា បានបញ្ជាក់ប្រាប់កម្ពុជាថា ក្រសួងការបរទេស និងក្រសួងវប្បធម៌ឥណ្ឌា បានសម្រេចឲ្យមូលនិធិMahavir Mandir Trust របស់ឥណ្ឌាផ្អាកគម្រោងសាងសង់ប្រាសាទ ស្រដៀង ទៅនឹងប្រាសាទអង្គរវត្តកម្ពុជា។
ការប្រកាសរបស់ភាគីឥណ្ឌានាពេលនេះ បានធ្វើឡើង ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា បានប្រតិកម្មដោយផ្ញើកំណត់ទូតទៅក្រសួងការបរទេសឥណ្ឌាឲ្យ មូលនិធិ Mahavir Mandir Trust បញ្ឈប់គម្រោងសាងសង់ប្រាសាទដែលចម្លង តាមប្រាសាទអង្គរវត្ត។
ទាក់ទងនឹងបញ្ហានេះ ដរាបណាបញ្ហាដ៏ចម្រូងចម្រាសនេះ នៅមិនទាន់បិទបញ្ចប់គម្រោងនៃការសាងសង់ប្រាសាទនៅឥណ្ឌា នឹងពន្យារពេលរហូតទាល់តែបញ្ហានេះ ដោះស្រាយបានសម្រេចជាមួយភាគីកម្ពុជា៕