សម្តេច ​ហ៊ុន សែន ​នឹង​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​កិច្ចប្រជុំ​កំពូល​នៅ​ជប៉ុន​រយៈពេល​ ៥ថ្ងៃ

សារព័ត៌មាន​​ Cambodia News​/

ភ្នំ​ពេញ​ (០២ កក្កដា ២០១៥) ៖ តប​តាម​ការអញ្ជើញ​របស់​លោក​ស៊ីន​ហ្សូ អាបេ នាយករដ្ឋមន្ត្រី​ជប៉ុន នៅ​ព្រឹក​ថ្ងៃទី​០២ ខែកក្កដា​ស្អែក​នេះ ​សម្តេច នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ទៅ​ចូលរួម​កិច្ចប្រជុំ កំពូល​មេគង្គ​-​ជប៉ុន លើក​ទី​៧ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ដែល​ប្រព្រឹត្ត​ទៅ​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០២ ដល់​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០១៥​។​

​ជា​ការកត់សម្គាល់ ក្នុងអំឡុងពេល​កិច្ចប្រជុំ​កំពូល​នេះ សម្តេច ​ហ៊ុន សែន នឹង​អញ្ជើញ​ចូលរួម​ក្នុង​ព្រះរាជ​ពី​ធី​មួយ​នៅ​ព្រះបរមរាជវាំង​ជប៉ុន នឹង​ជួប​ជាមួយ​លោកតា​ដា​ម៉ូ​រី អូ​ស៊ី​ម៉ា ប្រធានរដ្ឋសភា​ជប៉ុន និង​លោក យ៉ាម៉ាហ្សា​គី មាសា​អាគី ប្រធានព្រឹទ្ធសភា​ជប៉ុន​។ ក្រៅពីនេះ​ សម្តេច ​ហ៊ុន សែន នឹង​អញ្ជើញ​ទៅធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​គី​តា​គ្យូ​ស្សូ និង​ទី​ក្រុងហ្សី​ម៉ូណូ​សីក​គី​ផងដែរ​៕

23

 

 

Related Articles

Back to top button
Close
Close