បុរសម្នាក់ស្រវឹង ស្ទុះវាយអ្នកកាសែត ព្រោះខឹងថតរូប គ្រោះថ្នាក់ចរាចរ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៩ មិថុនា ២០១៥) ៖ បុរសម្នាក់ បានវាយតប់ទៅលើអ្នកកាសែតជា ច្រើនដៃដោយខឹងអ្នកកាសែតចុះថតយករូបភាពពេលជួបគ្រោះថ្នាក់ចរាចរ តែត្រូវប្រជាពលរដ្ឋ និងអ្នកកាសែតស្វាគមន៍វិញម្នាក់មួយដៃមួយជើងឡើងទ្រោមខ្លួន។
ហេតុការណ៍នេះកើតឡើងនៅម៉ោង ១០ និង៣០នាទីយប់ថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០១៥ ស្ថិត តាមបណ្តោយផ្លូវ២៨៩ ត្រង់កន្លែងសាងសង់ស្ពានអាកាសតិចណូ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។
ក្រោយការប៉ះទង្គិចកម្លាំងនគរបាលបានឃាត់ខ្លួនជនដែលជិះរថយន្តទំនើបនោះ ទៅសួរនាំនៅប៉ុស្តិ៍ទឹកល្អក់ទី១ ខណ្ឌទួលគោក ព្រោះបានវាយអ្នកកាសែត និង បោកកាមេរ៉ាទៀតផង៕