សមត្ថ​កិច្ច ​រក​ឃើញ​គ្រាប់​ M79​ បី​គ្រាប់​នៅ​ជិត​ស្ពាន​នាគ​ក្បែ​រវត្ត​ភ្នំ​

Lay-160ភ្នំពេញ៖ ​កាល​ពី​​ព្រឹក​ ថ្ងៃទី​១៣ នេះ សមត្ថកិច្ចបាន​រកឃើញ​គ្រាប់ M79 ចំនួន​បី​គ្រាប់ នៅលើ​សួន​ខាងកើត​ស្ពាន​នាគ​ក្បែរ​វត្តភ្នំ​។​ កម្លាំង​មាន​សមត្ថកិច្ច បាន​ចុះ​ទៅដល់​កន្លែង​នោះ ហើយ​ធ្វើការ​ឡោមព័ទ្ធ​ដើម្បី​រក្សា​សន្តិសុខ​។

ការរកឃើញ​គ្រាប់ M79 នេះ កើតមាន​ក្រោយ​បន្តិច​ពី​ការរកឃើញ​ប៊ីដុង​មួយ ដែល​គេ​សង្ស័យថា​ជា​ជា​គ្រឿងផ្ទុះ ដែល​ត្រូវបាន​គេ​យកទៅដាក់​ទល់មុខ​រដ្ឋ​សភា​។

សេចក្តីរាយការណ៍​ពី​អ្នកសារព័ត៌មាន​ នៅ​កន្លែង​នោះ បាន​ឲ្យ​ដឹងថា គ្រាប់​ទាំងបី​គ្រាប់​នោះ​ត្រូវបាន​គេ​ដាក់​នៅក្នុង​ថង់​ខ្មៅ​មួយ​៕  នាង/Cambodia News

Related Articles

Back to top button
Close
Close