ឃាត់ខ្លួននារី ប្រធានអង្គការវាយធ្វើបាបកុមារ និងរួមភេទជាមួយសង្សារបង្ខំឱ្យក្មេងៗមើល
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ២០១៥ សមត្ថកិច្ចបានឃាត់ខ្លួន នារីជាប្រធាន អង្គការផ្ទះរបស់ក្មេងៗកម្ពុជា នៅចំណុចទីតាំងផ្ទះ ជួល ដែលជាស្នាក់ការរបស់អង្គការ ដែលបានវាយធ្វើ បាបបង្អត់អាហារដល់កុមារពិការតូចៗ នៅក្នុងមណ្ឌល ព្រមទាំងរួមរ័កគ្នាជាមួយ សង្សារបង្ខំឱ្យកុមារមើល ។
តាមរបាយការណ៍លោកស្រីអ្នកស្រី Chioe Flangan បានបញ្ជាក់ ថា អ្នកជិតខាងនៅជិតមណ្ឌលបានឃើញ ពីសកម្មភាពរបស់ កញ្ញា សយ ស្រីអន ហើយ និងមិត្ដប្រុសរបស់នាង ដែលមានឈ្មោះ ស្រស់ អ៊ុង អាយុ២៤ឆ្នាំ បានវាយដំកុមារដោយប្រើរំពាត់ដើមឈើ និងតែងតែមានទំនាក់ទំនងផ្លូវ ភេទឱ្យកុមារទាំងអស់បានឃើញគ្រប់ៗ គ្នាទៀតផង ។
ការឃាត់ខ្លួន កញ្ញា សយ ស្រីអន អាយុ ២៣ឆ្នាំ មុខរបរជាប្រធានអង្គការ “ផ្ទះ ក្មេងៗនៃកម្ពុជា” យកទៅសួរនាំ នៅប៉ុស្ដិ៍នគរបាលច្បារអំពៅ២ ធ្វើឡើងតាមរបាយការណ៍របស់លោក ស្រី Chioe Flangan អ្នកផ្ដល់ជំនួយឱ្យ មណ្ឌលរបស់អង្គការផ្ទះរបស់ក្មេងៗ ៕