វាយ​បំ​បែក​ទូ ​ATM​ធនាគារ ANZ​ និង​​កាណា​ឌី​យ៉ា​​យក​​លុយ​​ជាង​ ​២០​​ម៉ឺន​​ដុល្លារ​​

សារព័ត៌មាន​​ Cambodia News​/

ភ្នំពេញ៖ កាលពីវេលាម៉ោង ១ៈ៥០ នាទី រំលងអធ្រាត្រ ចូលថ្ងៃទី២២ មិថុនា មានក្រុមចោរ​បាន​លួច​គាស់​ទូរ​​ ATM របស់​ធនាគារ ANZ Royal និង​ទូរ កាណាឌីយ៉ា នៅ​ផ្សារ​ទំនើប​ឡាក់​គី ម៉​ល ស្ថិតក្នុង​ភូមិ​មណ្ឌល​២ សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប យល​លុយ​​ជាង ​២០​ម៉ឺនដុល្លារអាមេរិក ហើយ​គេចខ្លួន​បាត់។

ក្រោយពេល​កើតហេតុ នៅ​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា​នេះ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ បាន​ឃាត់ខ្លួន​សន្តិសុខ​យាម​ផ្សារ​ទំនើប​ខាងលើ ចំនួន​ពីរ​នាក់ យកទៅ​សាកសួរ​។​

ស្នងការរង​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប បានបញ្ជាក់ថា ទូរ​ ATM​ទាំងពីរ​គ្រឿង​ដែលមាន​ទូរកាណាឌីយ៉ា​ និង​ទូរ​ ANZ Royal​នោះ ដាក់​តាំងនៅ​ជិតគ្នា ជាប់​ជណ្តើរយន្ត ជាន់​ផ្ទាល់​ដី​នៃ​ផ្សារ​ទំនើ​ម​ឡាក់​គី​ម៉​ល​។

យោងតាម​ការត្រួតពិនិត្យ​ជាក់ស្តែង ក្រុមចោរ​មាន​គ្នា​លើសពី​២​នាក់ ហើយ​មុន​ធ្វើ​សកម្មភាព ពួកគេ​យក​អំបោស​ទៅ​ដាក់​បិត​មុខកា​មេ​រា​សុវត្ថិភាព​។ ប៉ុន្តែ​ក្នុងកា​មេ​រា​នៅតែ​មើលឃើញថា ក្រុមចោរ​មាន​គ្នាច្រើន គ្រាន់តែ​មើលមុខ​មិនឃើញ​ច្បាស់​៕

1

Related Articles

Back to top button
Close
Close