គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ ទី​១៧​មិថុនា​ ​ស្លាប់​​៥​នាក់ របួសធ្ងន់​ស្រាល ​២១​នាក់ ​

សារព័ត៌មាន​ Cambodia News /​

ភ្នំពេញ ៖ នៅ​ថ្ងៃទី​១៧​ ខែមិថុនា ​ឆ្នាំ​២០១៥ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​ចំនួន​១៥​លើក យប់​១០​លើក​,បណ្តាល​អោយ​មនុស្ស​ស្លាប់​៥​នាក់​(​ប្រុស​) របួសធ្ងន់ ១៩​នាក់​(​ស្រី​៤​នាក់​),​និង​របួសស្រាល​២​នាក់​(​ប្រុស​)​។​

​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៥​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​២៥ គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​១៦​គ្រឿង​, រថយន្ត​ធុន​តូច​៥​គ្រឿង​,​រថយន្ត​ធំ​៣​គ្រឿង​,​យាន​ផ្សេងៗ​១​គ្រឿង​និង​ថ្មើរជើង​ម្នាក់​។​

​មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន ល្មើស​ល្បឿន​៣​លើក​, ប្រជែង​គ្រោះថ្នាក់​២​លើក​,​បត់​គ្រោះថ្នាក់​១​លើក​,​មិន​គោរព​សិទ្ធ​២​លើក​,​មិន​ប្រកាន់​ស្តាំ​២​លើក​,​ស្រវឹង​៣​លើក​,​បើកបរ​ងងុយដេក​១​លើក​និង​មនុស្ស​ដើរ​ឆ្លងផ្លូវ​១​លើក ។ ចំពោះ​អ្នក​ជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន​១៥​នាក់​(​យប់​ម្នាក់​)៕

1

 

 

 

Related Articles

Back to top button
Close
Close