អ្នក​វិទ្យាសាស្ត្រ​ជាង​ពីរ​ម៉ឺន​នាក់​មក​ជួប​ជុំ​គ្នា​នៅ​​វ៉ាស៊ីនតោន​ដើម្បី​ជជែក​គ្នា​ពីជំងឺ​អេដស៍

អ្នកបច្ចេកទេសនៅរោងចក្រផលិតឱសថប្រឆាំងមេរោគអេដស៍នៅទីក្រុង Maputo នៅទ្វីបអាហ្វ្រិក

អ្នកបច្ចេកទេសនៅរោងចក្រផលិតឱសថប្រឆាំងមេរោគអេដស៍នៅទីក្រុង Maputo នៅទ្វីបអាហ្វ្រិក

AFP/Benoît Marquet

សន្និសីទពិភពលោកលើកទី១៩ស្ដីពីជំងឺស៊ីដាឬអេដស៍នៅទីក្រុង វ៉ាស៊ីនតោនបានចាប់បើកសម័យប្រជុំរបស់ខ្លួននៅថ្ងៃអាទិត្យទី២២ កក្កដានេះរហូតដល់ថ្ងៃទី២៧កក្កដាឆ្នាំ២០១២។ អ្នកវិទ្យាសាស្ត្របាននាំគ្នាតាមមើលការវិវឌ្ឍន៍នៃជំងឺស៊ីដាឬអេដស៍ នៅតាមប្រទេសនានាក្នុងលោក។ បច្ចុប្បន្ននេះ មានមនុស្សប្រមាណ៣៤លាននាក់ដែលមានផ្ទុកមេរោគស៊ីដាឬអេដស៍នៅក្នុង ខ្លួន។ ហើយនៅថ្ងៃសៅរ៍ទី២១កក្កដាឆ្នាំ២០១២ម្សិលមិញ រោងចក្រសាធារណៈផលិតឱសថប្រឆាំងមេរោគអេដស៍នៅទ្វីបអាហ្វ្រិក បានចាប់បើកសម្ពោធនៅទីក្រុង Maputo ។ នេះគឺពិតជានិមិត្តរូបមួយដ៏ខ្លាំងក្លា។

អ្នកវិទ្យាសាស្ត្រ២៥ ០០០នាក់ត្រូវគេរង់ចាំនៅទីក្រុងវ៉ាស៊ីនតោន

 
អ្នកវិទ្យាសាស្ត្រសង្ឃឹមថា នឹងមានមនុស្សមួយជំនាន់អាចគេចរួចពីជំងឺស៊ីដាឬអេដស៍។ ទោះបីជាថ្នាំantirétroviraux បានទទួលជោគជ័យក្នុងការប្រយុទ្ធទប់ទល់នឹងមេរោគអេដស៍ក្តី ក៏ថ្នាំantirétroviraux នេះ ពុំអាចព្យាបាលអ្នកជំងឺឲ្យជាសះស្បើយបានឡើយ។

គួរបញ្ជាក់ថា មានមនុស្សមួយចំនួនតូចមាន “សមត្ថភាពធម្មជាតិ” ក្នុងការប្រយុទ្ធទប់ទល់នឹងមេរោគអេដស៍ ដោយពុំដែលបានទទួលការព្យាបាលអ្វីឡើយ។ នេះជាការគូសបញ្ជាក់ដោយសាស្ត្រាចារ្យ Françoise Barré-Sinoussi ដែលជាអ្នកបានស្រាវជ្រាវរកឃើញមេរោគអេដស៍។

នៅទ្វីបអាហ្វ្រិកប៉ែកខាងត្បូងវិញ មានប្រទេសជាច្រើនបានទទួលរងគ្រោះដោយមេរោគអេដស៍។ ប្រទេសទាំងនោះ បានទទួលជោគជ័យគួរឲ្យកត់សម្គាល់ ក្នុងការជួយព្យាបាលអ្នកដែលមានផ្ទុកមេរោគអេដស៍នៅក្នុងខ្លួន។ ក្នុងចំណោមនោះ មានប្រទេសអាហ្វ្រិកខាងត្បូង ប្រទេសហ្ស៊ីមបាហ្វេ ប្រទេសម៉ាឡាវី ប្រទេសម៉ូហ្សមប៊ីក …។ល។…
ប្រទេសទាំងប៉ុន្មានខាងលើនេះ មានប្រជាជនជាច្រើនមានផ្ទុកមេរោគអេដស៍នៅក្នុងខ្លួន បើប្រៀបផ្ទឹមទៅនឹងប្រទេសឯទៀតៗ។ ហើយរដ្ឋាភិបាលនៃប្រទេសទាំងនោះមានឆន្ទៈនយោបាយក្នុងការប្រយុទ្ធ ប្រឆាំងទល់នឹងមេរោគអេដស៍។

ក៏ប៉ុន្តែការខិតខំទាំងនោះអាចជួបនឹងការខូចខាត ដោយហេតុតែមានកង្វះថវិកា ហើយទន្ទឹមគ្នានេះ អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា គេត្រូវធ្វើការចំណាយជាសរុបប្រមាណពី២២ទៅ២៤ពាន់លានដុល្លារចាប់ពីនេះ ទៅទល់ឆ្នាំ២០១៥ ដើម្បីអាចនឹងប្រយុទ្ធបង្ក្រាបធ្វើឲ្យជំងឺអេដស៍ស្គាល់ការថមថយ៕  (ដោយ សៀក សារិន/RFI)

Related Articles

Back to top button
Close
Close