ទិដ្ឋ​ភាព​នៅ​ក្នុង​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​រាជ​បរម​ងារ​ថ្វាយ​ព្រះ​មហាក្សត្រ​

​សារព័ត៌មាន​​ Cambodia News​/

ភ្នំ​ពេញ​ (០៣ មិថុនា ២០១៥) ៖ ព្រះរាជ​ពិធី​ថ្វាយ​ព្រះរាជ​បរម​ងារ “​ព្រះ​ស្រី​លោក​ធម្មិករាជ​” ថ្វាយ​ព្រះ មហាក្សត្រ កម្ពុជា បាន​រៀបចំ​ធ្វើ​តាំងពី​ព្រឹក​ព្រលឹម​​ថ្ងៃទី​០៣​មិថុនា​​ រហូត​មក​​ដល់ពេល​នេះ បាន​បិទ​បញ្ចប់​ហើយ​។

នៅវេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ដដែល​នោះ  នៅ​បរិវេណ​មុខ​ព្រះបរមរាជវាំង  មាន​ព្រះរាជ​ពិធី​រាប់​បាត​ព្រះសង្ឃ​១​ម៉ឺន​អង្គ​។ ព្រះសង្ឃ​១​ម៉ឺន​អង្គនិមន្ត​មក​ពី​បណ្តា​វត្ត​អារាម​ក្នុង​រាជធានី និង​តាម​បណ្តា​ខេត្ត ដើម្បី​បំពេញ​ព្រះ​រាជកុសល​។​

ចំពោះ​ព្រះសង្ឃ ដែល​មក​ចូលរួម​ក្នុង​ពិធី​ថ្វាយ​ព្រះរាជ​បរម​ងារ​កិត្តិយស “​ព្រះ​ស្រី​លោក​ធម្មិករាជ​” ថ្វាយ​ព្រះមហាក្សត្រ មកពី​ប្រទេស​ជប៉ុន ម៉ុង​ហ្គោ​លី និង​ប្រទេស​សឹង្ហ​បុរី​។ព្រះរាជ​បរម​ងារ​កិត្តិយស “​ព្រះ​ស្រី​លោក​ធម្មិករាជ​” ថ្នាក់​អន្តរជាតិ​នេះ ត្រូវបានបង្កើតឡើង នៅក្នុងពិធីប្រជុំព្រះពុទ្ធសាសនា លើពិភពលោក នៅប្រទេសជប៉ុន កាលពីខែធ្នូ ឆ្នាំ២០១៤។

សូម​ជម្រាប​ដែរ​ថា ពិធី​រាប់​បាត​ព្រះសង្ឃ​ទាំង​១​ម៉ឺន​អង្គ​នេះ គឺ​ដើម្បី​អបអរ​ព្រះរាជ​ពិធី​ដង្ហែ​គោរមងារ​ជា «​ព្រះ​ស្រី​លោក​ធម្មិករាជ​» ថ្វាយ​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សហមុនី ព្រះ​មហា​ក្សត្រ​នៃ​ប្រទេស​កម្ពុជា ក្រៅពី​កា​រា​រាប់​បាត​ព្រះសង្ឃ​១​ម៉ឺន​អង្គ នៅក្នុង​ពិធី​នេះ ក៏​មាន​ពិធី​សាសនា​ជាច្រើន​ទៀត​៕

N1

N2N3

N4N5N6

Related Articles

Back to top button
Close
Close