សាលា​រាជ​ធានី​បញ្ចប់​កិច្ច​សន្យា​ជា​មួយ​ក្រុម​ហ៊ុន​សំណង់​ដែល​សាង​សង់​បញ្ជរ​បង់​ថ្លៃ​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ(០២ មិថុនា ២០១៥) ៖​ កាលពី​ម្សិលមិញ សាលា​រាជធានី​ភ្នំពេញ​បាន​លុប​ចោល​កិច្ច​សន្យា​​ជាមួយ​ក្រុម​ហ៊ុន​សំណង់​ក្នុង​ស្រុក​មួយ​ដែលកំពុង​​​សាង​សង់​បញ្ជរ​បង់​ថ្លៃ​ពីរ​​តាម​ផ្លូវ​លេខ​២០០៤ ក្នុង​ខណ្ឌ​សែន​សុខ ដើម្បី​រៃអង្គាស​ប្រាក់​​សម្រាប់​ការ​ស្ថាបនា​ និង​ការ​ជួស​ជុល​ផ្លូវ​ដែល​កំពុង​តែ​បន្ត​នេះ​។

សេចក្តីជូនដំណឹង​រប​ស់​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៣១​ ខែឧសភា ​ឆ្នាំ​២០១៥ បាន​លើកឡើងថា អនុវត្តន៍​តាម​កិច្ចសន្យា​វិនិយោគ BOT រវាង​សាលា​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​សឡា​អិន​វេស​មែន​គ្រុប តម្រូវ​ឲ្យ​រថយន្ត​គ្រប់​ប្រភេទ ដែល​ធ្វើចរាចរ​លើ​កំណាត់​ផ្លូវ​ទាំងពីរ​នេះ បង់​ថវិកា ដើម្បី​ឲ្យ​ក្រុមហ៊ុន​យក​ទុន​មក​ធ្វើការ​អភិ​វ​ឌ្ឈ​កែលម្អ ជួលជុល​និង​ថែទាំ​។​

ដោយ​ពិនិត្យឃើញ​ស្ថានភាព​ចរាចរ​នៅលើ​កំណាត់​ផ្លូវ​ទាំងពីរ​កាន់តែ​មាន​ភាព​មមាញឹក​និង​ដោយ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ផ្លូវ​នេះ​កាន់តែច្រើន​កុះករ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានសម្រេច​ឯកភាព​ឲ្យ​សាលា​រាជធានី​ភ្នំពេញ បញ្ឈប់​កិច្ចសន្យា​យក​កម្រៃ​សេវា​លើ​រថយន្ត​គ្រប់​ប្រភេទ ឆ្លងកាត់​ផ្លូវ​ទាំងពីរ​នេះ ចាប់ពី​ថ្ងៃទី​១​ខែមិថុនា​ឆ្នាំ​២០១៥​នេះ​តទៅ​៕

N2N3

 

Related Articles

Back to top button
Close
Close