ក្មេងប្រុស ២នាក់បងប្អូនភ្លោះ ត្រូវឪពុកបង្ខំឲ្យដើរសុំទាន រកលុយដើម្បីទិញស្រាផឹក (មានវីដេអូ)
សារព័ត៌មាន Cambodia News/
ហ្វេសប៊ុក (២៥ ឧសភា ២០១៥) ៖ វីដេអូដ៏គួរឲ្យខ្លោចចិត្តមួយ ត្រូវបានបង្ហោះនៅលើ បណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក បង្ហាញអំពី ការសាកសួរ របស់បុរសចិត្តធម៌ម្នាក់ ទៅកាន់ក្មេងប្រុស ដ៏កម្សត់២នាក់បងប្អូនភ្លោះ ដែលពួកគេ ត្រូវបានប្រទះឃើញ ដេកនៅតាមចិញ្ចើមផ្លូវ យ៉ាងកណ្តោចកណ្តែង និងគួរឲ្យអាណិតបំផុត។ [ អានបន្ត ]
តាមរយៈវីដេអូ ដែលមានរយៈពេល ២នាទីកន្លះ ក្មេងប្រុស ដ៏កម្សត់២នាក់បងប្អូនភ្លោះបាននិយាយថា ឪពុកបង្ខំឲ្យដើរសុំទាន រកលុយដើម្បីទិញស្រាផឹក ហើយនិយាយប្រាក់កូនថា យប់កន្លែងណា ដេកកន្លែងហ្នឹងទៅ និងបានប្រាប់ទៀតថា ទាល់តែដើរសុំទានមិនបាន ១០.០០០រៀល ទើបឲ្យចូលផ្ទះ បើដើរសុំទានមិនបានម្នាក់ ១០.០០០រៀលអត់ឲ្យចូលផ្ទះទេ៕