ប្រុស ​ដែល​វាយ​ដំសិ​ស្ស​ស្រី​ ក្នុង​បន្ទប់​រៀន​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​

សារព័ត៌មាន​ Cambodia News ​/

សៀមរាប (២៥ ឧសភា ២០១៥) ៖ សិស្ស​ប្រុស ដែល​បាន​វាយ​សិស្សស្រី ក្នុង​បន្ទប់រៀន ហើយ​ត្រូវបាន​គេ​ថត​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កនោះ ​ត្រូវបាន​សមត្ថកិច្ចគរបាល ស្រុក​សូទ្រនិគម ចាប់ខ្លួន​ ​នឹង​​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ​ផង។ [ អានបន្ត ]

ការ​​ចាប់ខ្លួនធ្វើ​ឡើង​បន្តាប់​មាន​ វីដេអូ​ខ្លី​ប​មួយ​បង្ហាញពីសកម្មភាព ​អំពើ​ហិង្សា​​មួយ ​​ក្នុងថ្នាក់រៀន​ នៅ​វិទ្យាល័យ​ដំដែក ខេត្តសៀមរាប ដោយ​សិស្ស​បុ្រសម្នាក់ បានដាល់ទៅលើ សិស្សស្រីម្នាក់ទៀតចំនួន៣ដៃ ហើយ​បាន​អុក​កែង ពីលើកញ្ចឹងក បណ្តាល​ឱ្យ​នាង​ស្រែក​យំ​ពេញ​ថ្នាក់​រៀន។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍ ធ្វើការ​ឃាត់ខ្លួន និង​រៀបចំ​បញ្ជូន​សំណុំរឿង​តាម​នីតិវិធី​​។​

គួរ​បញ្ជាក់ថា ​ករណី​ដែល​បានកើត​ឡើង កាលពី​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៥​ នៅក្នុង​ថ្នាក់រៀន​មួយ នៃ​វិទ្យាល័យ​ដំ​ដែក ស្ថិតក្នុង​ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប ដែល​សិស្សស្រី​ ​(ជាជន​រង​គ្រោះ​) មានឈ្មោះ វីរៈ មណី​នាថ អាយុ ១៤ ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ដំ​ដែក​ផ្សារ ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប និង​សិស្ស​ប្រុស (​ជា​ជនសង្ស័យ​) មានឈ្មោះ ហុង សុ​ជី អាយុ ១៧ ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ជ្រៃ​ខាងជើង ឃុំ​កៀន​សង្កែ ស្រុក​សូទ្រនិគម ខេត្តសៀមរាប​៕

N2

 

Related Articles

Back to top button
Close
Close