អង្ករ​ប្លាស្ទិក​កំពុង​ចរាចរណ៍​នៅ​លើ​ទី​ផ្សារ​អាស៊ី​

សារព័ត៌មាន​ Cambodia News/

អាស៊ី (២១ ឧសភា ២០១៥) ៖ អង្ករផលិតចេញដោយប្លាស្ទិក(Plastic Rice) ពេល​នេះ​កំពុង​បោះ​ជំហាន​គួរ​ឲ្យ​ព្រួយ​បារម្ភ​មក​ដល់​ទីផ្សា​រអាស៊ី​យើង​ហើយ។

អង្ករនេះ ត្រូវ​បា​ន​គេរាយ​ការណ៍ថា បាននិងកំពុងចរាចរណ៍យ៉ាងខ្លាំង នៅ​ក្នុង​ទីផ្សារ​ប្រទេស​ចិន និងកំពុងបោះជំហានចូលមកកាន់ប្រទេស ឥណ្ឌា ឥណ្ឌូ​ណេស៊ី​ និងវៀតណាម។ [ អានបន្ត ]

យោងតាមបណ្ដាញសារព័ត៌មាន International Business Times បានឲ្យដឹងថា អង្ករប្លាស្ទិកនេះ ត្រូវបានគេផលិតចេញពីដំឡូង( potatoes) និងដំឡូងផ្អែម (sweet potatoes ) លាយចូលគ្នា ដោយ​គេ​ប្រើសារ​ធាតុ​ប្លាស្ទិកព័ទ្ធពីខាងក្រៅយ៉ាងល្អ មានលក្ខណៈដូចជា អង្ករ​ធម្ម​ជាតិ​យ៉ាង​អញ្ចឹង។

ក្រុមអ្នកជំនាញផ្នែកសុខភាពបានធ្វើការព្រមានថា អង្ករប្លាស្ទិក ជា​ប្រភព​គ្រោះថ្នាក់ដ៏កាចសាហាវមួយដែល នឹង​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សុខ​ភាពមនុស្ស ពិសេស​នឹង​ផ​លអា​ក្រក់​យ៉ា​ងខ្លាំ​ងដ​​ល់​ប្រ​ព័ន្ធ​រំ​លា​យ​អាហា​រ៕

N4

 

Related Articles

Back to top button
Close
Close