ទណ្ឌិត​​​២៧​​នាក់​​​ត្រូ​វ​​បាន​​​លើក​លែង​​ទោស​​​ក្នុង​​​ឱកាស​​​បុណ្យ​​​ចម្រើន​​​ព្រះ​ជន្ម​​​ព្រះ​មហាក្សត្រ​​​

សារព័ត៌មាន​ Cambodia News/

​ភ្នំ​ពេញ​ (១៥ ឧសភា ២០១៥) ៖ ទណ្ឌិត ចំនួន ២៧​នាក់ ដែល​ជាប់​ពន្ធនាគារ​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង ត្រូវបាន​លើក​លែ​ក​ទោស និង បន្ធូរបន្ថយ​ទោស ក្នុងឱកាស​ព្រះរាជ​ពិធី​បុណ្យ ចម្រើន​ព្រះជន្ម ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី​។ លោក​ពៅ វុទ្ធី ប្រធាន​ពន្ធនាគារ​ខេត្ត​កំពង់ឆ្នាំង បាន​ថ្លែងថា សម្រាប់​ខេត្ត​កំពង់ឆ្នាំង ទណ្ឌិត​ដែល​ត្រូវ​លើកលែង​ទោស មាន​ចំនួន​៥​នាក់ ។ ​[ អានបន្ត ]

ចំណែកឯ​ទណ្ឌិត​ដែល​ត្រូវ​បន្ធូរបន្ថយ​ទោស រយៈពេល​១២​ខែ មាន​ចំនួន​៩​នាក់ បន្ថយ​ទោស រយៈពេល​៩​ខែ មាន​ចំនួន​៩​នាក់ និង​បន្ថយទោស រយៈពេល​៦​ខែ មាន​ចំនួន​៤​នាក់​។ ជាមួយគ្នា​នោះ​ទណ្ឌិត​ដែល​ត្រូវ​លើកលែង​ទោស ទាំង​៥​នាក់ ព្រះរាជអាជ្ញា នឹង​ចេញ​ដីកា​ដោះលែង អោយ​មាន​សេរីភាព​វិញ នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៥ នេះ​៕

N2

 

Related Articles

Back to top button
Close
Close