ធនប័ត្រ ក្រដាសប្រាក់ ១០០០០ រៀលថ្មី
សារព័ត៌មាន Cambodia News/
ភ្នំពេញ(០៨ ឧសភា ២០១៥) ៖ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៥ សម្តេច ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា បានចុះហត្ថលេខា ដាក់ឲ្យប្រើប្រាស់នូវក្រដាសប្រាក់ ១០.០០០រៀល គំរូថ្មី។
ក្រដាសប្រាក់ ១០.០០០រៀលថ្មីនេះ មានបណ្តោយប្រវែង ១៥៥មិល្លីម៉ែត្រ ទទឹង ៧២ មិល្លីម៉ែត្រ រំលេចដោយពណ៌ចំនួន៣ គឺពណ៌ទឹកសមុទ្រ ទឹកក្រូច និងពណ៌ត្នោត។ [ អានបន្ត ]
គួរបញ្ជាក់ថា ការចេញក្រដាសប្រាក់ ១០.០០០រៀលគំរូថ្មីនេះ ដើម្បីចូលរួមអបអរសាទរក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើន ព្រះជន្ម ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០១៥ ខាងមុននេះ៕ ដោយ៖ ហេង នាង