ឆយី ប្រកាសថា នាងជិតបានក្លាយ ជាម្តាយគេហើយ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៧ ឧសភា ២០១៥) ៖ កាលពីថ្មីៗនេះ តារាសម្តែងស្រី រូបស្រស់ ឆយី បានប្រកាសដោយ បើកចំហរ ថានាង កំពុងមានផ្ទៃពោះ ដោយកន្លងមកនាង មិនធ្លាប់បង្ហើប ពីរឿងមិត្តប្រុស អ្វីនោះទេ។ [ អានបន្ត ]
នៅក្នុងទំព័រហ្វេសប៊ុក របស់នាង ឆយី បានសរសេរថា “អារម្មណ៍ជិតធ្វើជាម្តាយគេ វាខុសពីអារម្មណ៍ នៅម្នាក់ឯង ខ្ញុំមានអារម្មណ៍ ថាមានសេចក្តីសុខបំផុត នៅពេលដែលខ្ញុំ ដឹងថា ខ្ញុំមានកូន នេះគឺជាលើកទី១ហើយ ដែលខ្ញុំ មានសេចក្តីសុខក្នុងចិត្ត ស្នាមញញឹម រាល់ព្រឹក ពេលដែលខ្ញុំភ្ញាក់ពីគេង គឺបាននិយាយពាក្យថា Morning My little Angel
សាររបស់នាង បន្តថា នេះជាអារម្មណ៍ ដែលមនុស្សស្រី យើងខ្លះ គាត់មិនធ្លាប់ទទួលបាន គេគឺជាកូនដែលកើតមក ដោយក្តីស្រឡាញ់ ពីមនុស្សពីរនាក់… ខ្ញុំមានអារម្មណ៍ថា មានសុភមង្គល ដែលបានបង្កើតកូន ជាមួយនឹង មនុស្សដែលខ្ញុំស្រឡាញ់ ទោះបីគេ មិនបាន នៅក្បែរខ្ញុំ ថែរក្សាខ្ញុំ ការពារខ្ញុំ តែគេបាន ទុកមនុស្សម្នាក់ ឲ្យនៅក្បែរខ្ញុំ ជំនួសគេ។ I’ll See You my little Angel (ខ្ញុំនឹងបានឃើញអ្នក ទេពធីតាតូចរបស់ខ្ញុំ)”។
ចំពោះសារនេះបានធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាទស្សនជន មានការភ្ញាក់ផ្អើល និងងឿងឆ្ងល់យ៉ាងខ្លាំង ថាតើអ្នកណា ជាឪពុក របស់ក្មេង ក្នុងពោះរបស់នាង នៅពេលនាង ហ៊ានបរិយាយ ប្រាប់មនុស្ស គ្រប់គ្នាថា នាងជិតបានក្លាយ ជាម្តាយគេហើយ ៕