រាជ​ធានី​ភ្នំពេញ​ត្រូវ​អភិវឌ្ឈន៍​ជា​តំបន់ ​តាម​អនុក្រឹត្យ​ថ្មី ​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ (២៣ មេសា ២០១៥) ៖ យោងទៅ​តាម​អនុក្រឹត្យថ្មី​ដែល​ប្រកាស​ដោយ លោក ប៉ែន សុផល រដ្ឋ​លេខា​ធិការ ក្រសួង​រៀបចំ ដែនដី នរគ​រូប​នីយ​កម្ម​និង សំណង់​បាន​ឲ្យ​ដឹង​ថា រាជធានីភ្នំពេញ​នឹង​ត្រូវ​អភិវឌ្ឈន៍​តាម​តំបន់​ សំខាន់ៗមួយចំនួន ។​ [ អានបន្ត ]

នៅក្នុង​កិច្ច​ប្រជុំ​នៅ​សាលា​រាជ​ធានីភ្នំពេញ​កាលពី ម្សិល​មិញ​នេះ​បាន​ឲ្យ​ដឹង​ថា តំបន់​ទាំង​នេះ​រួម​មាន ទី១ តំបន់​ពាណិជ្ជកម្ម​ ទី​២ ​តំបន់​ពាណិជ្ជកម្ម​ចម្រុះ ទី៣ តំបន់ឧស្សាហកម្ម ទី​៤ តំបន់​ឧស្សាហកម្ម​ចម្រុះ ទី​៥​ តំបន់ឧស្សាហកម្ម​ស្រាល ទី​៦ តំបន់​ដឹកជញ្ជូន ទី​៧ ​តំបន់​ទេសចរណ៍ ទី​៨ តំបន់​រដ្ឋបាល និង​​ ទី​៩ សាវា​សាធារណៈ  ដែលបែងចែកជាតំបន់​លំហ​សាវា​សាធារណៈ និង​ផ្ទៃ​បៃតង តំបន់​វប្បធម៌ និង​សាសនា និង​សាសនា ជាដើម ។​

រាជធានីភ្នំពេញ​សព្វថ្ងៃនេះ គេដឹងថា មានទំហំ​ប្រមាណជា ៦៧៨ គីឡូ​ម៉ែត្រ​​ការ៉ ដែល​បែង​ចែក ជា ១២ ខណ្ឌ និង​មាន ប្រជាពលរដ្ឋ​សរុប ប្រមាណជា​១​,៥ លាននាក់​៕

2

 

Related Articles

Back to top button
Close
Close