ក្រសួង​​ដាក់​​ឲ្យ​​ដំណើរ​ការ​​ចុះ​បញ្ជី​​អាជ្ញា​ប័ណ្ណ​​ទេសចរណ៍ ​និង​​មគ្គុ​ទ្ទេស​ក៍​​ទេស​ចរណ៍ តាម​អន​​ឡាញ​​

សារព័ត៌មាន​ Cambodia News/

 

​ភ្នំពេញ ៖ ចាប់ពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៥​តទៅ អ្នក​ដែល​ចង់​ចុះបញ្ជី​អាជ្ញាប័ណ្ណ​ទេសចរណ៍ ក៏ដូចជា​ម​គ្គុ​ទ្ទេស​ក៏​ទេសចរណ៍​ទាំងអស់ គឺ​មិនបាច់​ចុះបញ្ជី​ដោយផ្ទាល់​នោះ​ទៀត​នោះទេ ពោលគឺ​ពួកគេ​អាចធ្វើ​ការចុះបញ្ជី​តាមរយៈ​អន​ឡាញ ដែល​នេះ វា​គឺជា​ការជួយ​សម្រួល​មួយ​ដ៏​ធំ។​ [ អានបន្ត ]

​យោងតាម​សារាចរ​ណែនាំ​របស់​ក្រសួងទេសចរណ៍ ប្រតិបត្តិ​ករ​ទេសចរណ៍ ភ្នាក់ងារទេសចរណ៍ ការី​ទេសចរណ៍ និង​ម​គ្គុ​ទ្ទេស​ក៏​ទេសចរណ៍​ទាំងអស់ ដែល​ចង់​ចុះបញ្ជី​អាជ្ញាប័ណ្ណ គឺ​គ្រាន់តែ​ចូលទៅ​កាន់​គេហទំព័រ www.cambodiatourismindustry.org រួច​បំពេញបែបបទ​ស្នើសុំ​អាជ្ញាប័ណ្ណ​ដោយ​ភ្ជាប់​ឯកសារ​ដែលមាន​ការទទួល​ស្គាល់​ស្របច្បាប់។​ ​

សម្រាប់​ការទូទាត់​ថ្លៃ​អាជ្ញាប័ណ្ណ​តាម​ប្រព័ន្ធ​អន​ឡាញ​វិញ គឺ​គេ​អាច​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​វី​ង (Wing)។​ ​ជាមួយគ្នា​ក្រសួង​ក៏បាន​បញ្ជាក់ដែរថា អ្នក​ដែល​ចង់បាន​អាជ្ញាប័ណ្ណ ក៏បាន​បន្ត​អនុវត្ត​នីតិវិធី​ស្នើសុំ​អាជ្ញាប័ណ្ណ​តាម​នីតិវិធី​ចាស់ ដោយ​ការដាក់​ពាក្យ​ដោយផ្ទាល់ រហូតដល់​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦៕​

2

 

 

 

Related Articles

Back to top button
Close
Close