អន្សមយក្ស ចាប់ផ្តើមស្ងោរហើយ
នាង/សារព័ត៌មាន Cambodia News/
សៀមរាប (១១ មេសា ២០១៥) ៖ អន្សមយក្សសម្រាប់ថ្ងៃ អង្គរសង្ក្រាន្ត ដែលពលរដ្ឋពលកម្ពុជា និងទេសចរអន្តរជាតិកំពុងទន្ទឹងចាំ មានទម្ងន់សរុបជាង៣តោន នឹងវេចចេញជារូបរាងល្ងាចនេះ ហើយអន្សមយក្ស នឹងចាប់ផ្តើមស្ងោរនៅវេលាម៉ោង ១:១៥នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី១១ ខែមេសា ដោយយ៉ាងហោចណាស់គេត្រូវប្រើពេល៥០ម៉ោងឬដល់៣ថ្ងៃ ដើម្បីស្ងោរវា។ [ អានបន្ត ]
គួរបញ្ជាក់ថា ឆ្នាំនេះវិធីស្ងោរនំគឺមានបច្ចេកទេសខ្ពស់ជាងឆ្នាំមុន ដែលប្រើប្រដឹសឫស្សីផ្អោបនំដាក់ស្ងោរ តែឆ្នាំនេះគេបានកាត់ពុម្ពអីណុកជាស្រេចសម្រាប់ដាក់នំស្ងោរ ដែលនឹងធ្វើរូបរាងនំមើលទៅប្រសើរជាងឆ្នាំមុន៕