ក្រសួងសុខាភិបាលត្រៀមរៀបចំវេទិកាស្ដីពីការពុលអាហារនៅឆ្នាំក្រោយ
សារព័ត៌មាន Cambodia News/
ភ្នំពេញ( ០៩ មេសា ២០១៥) ៖ ដោយហេតុថាពិភពលោកកំពុងតែរងគ្រោះខ្លាំង ដោយសារករណីពុលចំណីអាហារនេះជារៀងរាល់ថ្ងៃ ក្រសួងសុខាភិបាល គ្រោងនឹងរៀបចំវេទិកាពិភាក្សាស្ដីពីការពុលអាហារ នៅឆ្នាំក្រោយ គឺត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦។ នេះបើតាមការឲ្យដឹងរបស់លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លង។ [ អានបន្ត ]
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បញ្ជាក់ថា កន្លងមកមានមនុស្សប្រមាណជា ២ លាននាក់បានស្លាប់ នៅទូទាំងពិភពលោក ដោយករណីពុលចំណីអាហារកាលពីឆ្នាំ ២០១៤ ក្នុងនោះ មានកម្ពុជា ០៨ នាក់ផងដែរ។
គួរបញ្ជាក់ថា ករណីពុលអាហារនេះ អាចកើតមានឡើងនៅពេលដែលអ្នកទទួលទាន យកចំណីអាហារមានមេរោគ និងសារធាតុគីមី ដែលផ្ទុកនៅក្នុងចំណីអាហារ មកទទួលទានដោយមិនដឹងខ្លួន៕
