ស្ត្រី​ម្នាក់​បើក​រថ​យន្ត​ចូល​ទៅ​ចត​ក្នុង​រោង​បុណ្យ​បង្ក​ការ​ភ្ញាក់​ផ្អើល​ទាំង​យប់ ​

ភ្នំ​ពេញ​៖ កាលពី​វេលា​ម៉ោង ១០ និង ៤០​នាទី​យប់​ថ្ងៃទី​២៩ ខែតុលា ស្ត្រី​ម្នាក់​ បាន​បើករថយន្ត Prius របស់ ​ខ្លួន​មួយ​គ្រឿង​ក្នុង​ល្បឿន​លឿន ចូល​ចត​ក្នុង​រោងបុណ្យនៅ​ចំណុច​ផ្ទះ​លេខ​១១៤Eo តាម​បណ្តោយ​ផ្លូវ​លេខ​១៣៨​ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​យ៉ាង​ ខ្លាំង រហូត​មានការ​ប្តឹងផ្តល់​អោយ​មាន​ការ​អន្តរាគមន៍​ពី​សមត្ថកិច្ច​ប៉ូលិស​ មូលដ្ឋាន​ផង​ដែរ។

Cam1ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ស្ត្រី​ម្នាក់​ខាងលើ​បាន​បើករថយន្ត​មួយ​គ្រឿង​ម៉ាក Prius ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-0529 តាម ​បណ្តោយ​ផ្លូវ លេខ​១៣៨ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង។

លុះ​បើកបរ​មកដល់​ចំណុច​កើតហេតុ​ដែល​ជា​កន្លែង​ដែល​អ្នក​ក្បែរ​ខាង​ធ្វើ​រោង​ និង​កំពុងតែ​ធ្វើបុណ្យ​នោះ​ស្ត្រី​ម្នាក់​នេះ​ក៏បាន​បើករថយន្ត​មក​ចត​ក្នុង​ រោងបុណ្យ​នោះ ហើយ​បាន​ដើរចូល​ក្នុងផ្ទះ​របស់​ខ្លួន​បាត់​ ខណៈ​ដែល​ភ្ញៀវ​កំពុង​ហូបបាយ​ពេញ​រោងបុណ្យ​នោះ​ទើប​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ពេញ ​រោងបុណ្យ​តែម្តង។

ភ្លាមៗ​ដោយ​ម្ចាស់​រោងបុណ្យ​ខឹង​ខ្លាំងពេក បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ដើម្បី​ចុះ​មក​អន្តរាគមន៍​ហៅ​ម្ចាស់ ​រថយន្ត​មក​បើករថយន្ត​ចេញ។ ក្រោយពេល ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មក​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ ទើប​បុរស​ត្រូវជា​ប្ដី​របស់​ស្ត្រី​ខាងលើ​បាន​ចេញ​មក​សុំ​ទោស​ម្ចាស់​ ដើមបុណ្យ និង​បើករថយន្ត​ចេញពី​កន្លែង​កើតហេតុ ម្ចាស់​ដើមបុណ្យ​មិន​រករឿង​អ្វី​វែងឆ្ងាយ​បន្ត​ទៅទៀត ម្យ៉ាង​ក្នុង​ពេល​បំពេញ​កុសល​ផង៕ Cambodia News

Related Articles

Back to top button
Close
Close