លី ​អ៊ីវ៉ា​ធី​ណា ​រំលេច​សារ​រិះ​គន់​ ទៅ​លើ​គ្រូពេទ្យ​ស្រុក​ខ្មែរ​មួយ​ចំនួន​

នាង​/សារព័ត៌មាន​ Cambodia News​/

Facebook (០៩ មេសា ២០១៥) ៖ ថ្មីៗនេះ កញ្ញា លី អ៊ីវ៉ាធីណា តារាចម្រៀងកូនកាត់ចិន ​ បាន រំលេច​​​សារ​ខ្លី​មួយ ដោយនាងបាន ធ្វើការរិះគន់ ទៅ លើ គ្រូពេទ្យ មួយ ចំនួន នៅ​ក្នុង​ស្រុក​ខ្មែរ​ថា មើល​ឃើញ​លុយ ទទួលតែអ្នកជំងឺមាន ចំណែកអ្នកក្រ គឺទុកចោលឲ្យស្លាប់ ។  [ អានបន្ត ]

សាររបស់នាង​សរសេរ វាយប្រហារ គ្រូពេទ្យ ស្រុកខ្មែរថា «ពេទ្យ​ស្រុក​ខ្មែរ​អើយ កុំ​គិត​តែ​លុយ​ពេក. ថាខ្ញុំមិនចង់និយាយទេ ពេទ្យស្រុកខ្មែរខ្ញុំឃើញ ខ្ញុំលឺសុទ្ធតែអ្នកក្រ បើអត់លុយទេ គឺ​ទុក​ចោល​ឲ្យ ស្លាប់តែម្តង បើ​អ្ន​ក​មាន​វិញ ទទួលដៃដប់ កុំចឹងអីខ្មែរដូចគ្នា មនុស្ស ដូចគ្នាទេ…»។

​បើទោះបីជាសាររបស់ តារាចម្រៀង កញ្ញា លី អ៊ីវ៉ាធីណាខ្លីក៏ពិតមែន តែវាមានន័យគ្រប់គ្រាន់ និងអាចឲ្យគ្រូពេទ្យមួយចំនួន ដែល​យក​លុយ​ជាធំ អាចយល់ដឹងពីអារម្មណ៍ អ្នកជំងឺមិនថា មាន​​ឬក្រទេនៅពេល ដែល​ពួក​មានជំងឺ គឺចង់ទទួលបានការព្យាបាលដូចគ្នា បើ​ទោះ​ជា​ពួក​គេ​មាន ឬគ្មានលុយក៏ដោយ៕

2

 

Related Articles

Back to top button
Close
Close