ខ្លោងទ្វារអង្គរសង្រ្កាន្តនៅខេត្តសៀមរាបត្រូវបានគេលួចដុតបំផ្លាញ
សារព័ត៌មាន Cambodia News/
សៀមរាប (០៧ មេសា ២០១៥) ៖ ខ្លោងទ្វារអង្គរសង្រ្កាន្តមួយដែលមានទីតាំងនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ត្រូវបានដុតបំផ្លាញកាលពីយប់អាធ្រាត្រថ្ងៃអង្គារ ទី០៧ខែមេសា ក្រោយពីមានការរិះគន់ពីប្រជាពលរដ្ឋមួយចំនួនថាមិនមែនជារចនាប័ទ្មខ្មែរ។ [ អានបន្ត ]
គួរបញ្ជាក់ថាការដុតខ្លោងទ្វារនេះកើតឡើង បន្ទាប់ពីមានការរិះគន់ពីប្រជាពលរដ្ឋ និងបណ្ដាញសង្គមហ្វេសប៊ុកជាបន្ដបន្ទាប់ថាខ្លោងទ្វារនោះជារចនាប័ទ្មវៀតណាម និងចិន ។
ក្រោយមានការការរិះគន់ពីប្រជាពលរដ្ឋ និងបណ្ដាញសង្គមហ្វេសប៊ុក លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាឲ្យដឹងថាក្រុមការងាររៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នឹងព្យាយាមកែលម្អខ្លោងទ្វារសម្រាប់ព្រឹត្តិការណ៍អង្គរសង្រ្កាន ដើម្បីកុំឲ្យមានការអាក់អន់ចិត្តពីប្រជាពលរដ្ឋក្រុមណាមួយ៕