​អ្នក​រៀប​ចំ​ព្រឹត្តិ​ការណ៍​​អង្គរ​​សង្ក្រាន្ដ​​ថា​​ ខ្លោងទ្វារ​​អង្គរ​​សង្ក្រាន្ត​​ជា​​រ​ចនា​បទ​​ខ្មែរ​​

នាង/សារព័ត៌មាន​ Cambodia News​/

ហ្វេ​ស​ប៊ុ​ក (០៦ មេសា ២០១៥) ៖ ​​​កាលពី​ពេល​ថ្មីៗ​នេះ មាន​ប្រជាពលរដ្ឋ ក៏​ដូចជា​អ្នក​ប្រើប្រាស់​សង្គម​ហ្វ៊េ​សប៊ុក​មួយចំនួន បាន​រិះគន់​យ៉ាងខ្លាំង​ចំពោះ​ការ​រចនា​ក្លោងទ្វារ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៅក្នុង​ខេត្ត​សៀមរាប​។ រិះគន់​ដោយសារតែ​គេ​គិត​ថា រចនាបទ​ដែល​ក្រុមការងារ​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​បាន​រៀបចំ​នោះ​មិនមែន​ជា​រចនាបទ​របស់​ខ្មែរ​នោះ​ទេ គឺជា​រចនាបទ​វៀតណាម ឬ​ចិន​។ [​ អានបន្ត​ ]

​យ៉ាងណា​ក៏​ដោយ​មតិ​របស់​ប្រជាពលរដ្ឋ​តាមរយៈ​សង្គម​ហ្វ៊េស​ប៊ុ​កបាន​លើកឡើង​ថា គួរតែ​រៀបចំ​ក្លោងទ្វារ​នោះ​សារជាថ្មី ហើយ​ត្រូវ​រៀបចំ​ទៅតាម​រចនាបទ​បែប​ខ្មែរ​។ ដោយ​ចាប់ផ្ដើម​រៀបចំ​ចាប់ពីពេលនេះ​តទៅ​គឺ​មិន​ទាន់​ហួសពេល​នោះទេ​។

ឆ្លើយតប​​​នឹង​ការរិះគន់​មួយចំនួន​កន្លង​មក​ស្តីពី​ការរៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ក្នុងនាម​ជា​ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ព្រឹត្តិការណ៍​បានបញ្ជាក់​ថា លោក មាន​សេចក្តីត្រេកអរ​ចំពោះ​មតិ​រិះគន់​កែលម្អរ​ជាច្រើន​កន្លងមក ដោយ​លោក​បញ្ជាក់ថា ការរៀបចំ​ព្រឹត្តិការណ៍​ក្នុង​ទ្រង់ទ្រាយ​ជាតិ ដោយ​យុវជន​ស្ម័គ្រចិត្ត ប្រាកដ​ណាស់​ថា​នឹង​មាន​ការខ្វះចន្លោះ​ដោយ​អន្លើ​។ នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​ទំព័រ​ហ្វ៊េ​សប៊ុ​ក ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​៕

​​​

1

 

Related Articles

Back to top button
Close
Close