យុវវ័យរិះគន់រូបថតមួយសន្លឹក ដែលធ្វើអោយប៉ះពាល់ដល់តំលៃនារីខ្មែរ
នាង/សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៣ មេសា ២០១៥) ៖ កាលពីពេលថ្មីៗនេះ មានការ ចែកចាយ រូបថត មួយសន្លឹក បង្ហាញពីនារីវ័យក្មេងម្នាក់ ក្នុងសំលៀកបំពាក់ជានិស្សិត ឈរអោយ មិត្តប្រុសអោប កណ្តាលហ្វូង មនុស្ស ក្នុងទីសាធារណ ដែលធ្វើអោយ យុវវ័យជាច្រើន ផ្ទុះការ រិះគន់យ៉ាងខ្លាំង។ [ អានបន្ត ]
តាមបណ្តាញ Facebook បានអោយដឹងថា ហេតុការណ៍នេះ បានកើតឡើង នៅសួនច្បារ ទល់មុខ សាកលវិទ្យាល័យ ជាតិគ្រប់គ្រង ហើយអ្នកឃើញហេតុការណ៍ ទ្រាំមិនបាន ក៍ទាញ ទូរសព្ទ័ ថតសកម្មភាព របស់គូស្នេហ៍មួយគូនេះតែម្តង។
ចំពោះទង្វើរមួយនេះ ត្រូវបាន មិត្តយុវវ័យជាច្រើន បានធ្វើការ រិះគន់ យ៉ាងចំៗ ព្រោះតែនាង បានធ្វើអោយ ប៉ះពាល់ និង ខូចអស់តំលៃ នារីខ្មែរដែលធ្លាប់តែ ល្បីថា ល្អផូរផង់នោះ៕