ក្រសួងអប់រំរៀបចំ មហោស្រព វប្បធម៌យុវជន អន្តរជាតិក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៣១ មីនា ២០១៥) ៖ ក្រសួងអប់រំ យុវជននិងកីឡា សហការ ជាមួយសហភាព សហព័ន្ធយុវជនកម្ពុជា បានធ្វើសន្និសីទសារព័ត៌មាន ក្នុងគោលបំណងផ្សព្វផ្សាយ ពីដំណើរការប្រព្រឹត្តិ ទៅនៃកម្មវិធី មហោស្រពវប្បធម៌ យុវជនអន្តរជាតិ ក្រោមប្រធានបទ”ឯកភាព និងសាមគ្គី។ [ អានបន្ត ]
ព្រឹត្តិការណ៍នេះនឹងងត្រូវរៀបចំ ឡើង រយៈពេល៦ថ្ងៃចាប់ពីថ្ងៃទី១២-១៧ ខែមេសា ឆ្នាំ២០១៥ នៅលើទឹកដីខេត្តសៀមរាប នាឱកាសនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលជាព្រឹត្តិការណ៍ ធំមួយដើម្បីអបអរសាទរ ថ្ងៃបុណ្យចូលឆ្នាំខ្មែរ ។
ថ្លែងនៅក្នុងសន្និសីទកាសែត កាលពីថ្ងៃទី៣០ ខែមីនា នាទីស្តីការក្រសួង លោក តូច ជឿន អគ្គនាយកយុវជន នៃក្រសួងអប់រំ យុវជននិងកីឡា បានមានប្រសាសន៍ថា មហោស្រពវប្បធម៌ យុវជនអន្តរជាតិ ធ្វើឡើងក្នុងគោលបំណង ចម្បងដើម្បីស្វាគមន៍ការ មកដល់នៃសមាហរណកម្ម សេដ្ឋកិច្ចអាស៊ាននៅចុង ឆ្នាំ២០១៥នេះ។
លោក តូច ជឿន បានមានប្រសាសន៍បន្តថា វេទិការមួយនេះ ល្អសម្រាប់ យុវជនមកពី បណ្តាលប្រទេសអាស៊ាន រួមជាមួយនិងបណ្តាល ប្រទេសជាដៃគូ សន្ទានអាស៊ាន ប្រមាណ១៥ប្រទេស ដើម្បីជួបប្រាស្រ័យ ទាក់ទងផ្លាស់ប្តូរគំនិត និងបង្ហាញពីវប្បធម៌ នីមួយៗរបស់ខ្លួន ឲ្យគ្នាបានឃើញទៅវិញទៅមក នៅនៅលើទឹកដីអរិយធម៌ ៕