ស្លាប់​​មនុស្ស​​៥​នាក់​​ក្នុង​​ហេតុការណ៍​​ឆេះ​​ក្លឹប​​កំសាន្ត​​ស្តារ​​នៅ​​ខេត្ត​​ស្វាយរៀង​

សារព័ត៌មាន​​ Cambodia News/

ស្វាយរៀង​ (23 មីនា 2015 )៖ មនុស្ស ៥​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ក្នុង​ហេតុការណ៍​អគ្គិភ័យ​ឆេះ​បន្ទប់​ខារ៉ាអូខេ និង​ឌី​ស្កូ ក្នុង​ក្លឹប​កំសាន្ត​ស្តារ នៅវេលា​ម៉ោង​៣​និង​២០​នាទី​ទៀបភ្លឺ ថ្ងៃទី​២៣ ខែ​មីនា​។ ដោយ​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ភូមិ​បាវិត​កណ្ដាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង​។​

កងកម្លាំង​សមត្ថកិច្ច​ចំរុះ និង​រថយន្ដ​ពន្លត់​អគ្គិភ័យ​អស់​ចំនួន ២​គ្រឿង បាន​អន្ដរាគមន៍​បាញ់​ពន្លត់​រួចរាល់​ហើយ​។រីឯ​ការខូចខាត​ទ្រព្យសម្បត្តិ​អស់​ប៉ុន្មាន​នោះ នៅ​មិនទាន់​មាន​របាយការណ៍​នៅឡើយ​ទេ​។​ព័ត៌មាន​លំអិត​នឹង​មាន​ផ្សាយ​ជូន​នៅពេល​ឆាប់ៗ​ខាងមុខនេះ​៕

5

 

Related Articles

Back to top button
Close
Close