យូរី និង ឃិត សំម៉ាលីស រងនូវការរិះគន់ខ្លាំងៗដូចគ្នា ក្នុងបណ្ដាញ FACEBOOK
សារព័ត៌មានយុវវ័យថ្មី/
ភ្នំពេញ (១៤ មីនា ២០១៥) ៖ តារាចម្រៀងស្រីពីរដួង កំពុងតែត្រូវទទួលរងនូវការរិះយ៉ាងចាស់ ដៃក្នុងប្រព័ន្ធ អ៊ិន ធើណែត គឺកញ្ញា យូរី តារា ចម្រៀងរបស់ ផលិតកម្មសាន់ដេ និង កញ្ញា ឃិត សំម៉ាលីស របស់ ផលិត កម្មដាយមិនម្ញូសិក។
ត្រូវបានគេកត់សម្គាល់ ឃើញថា អ្នកទាំងពីរ មានចំណុច ស្រដៀងគ្នា ជាច្រើន ដូចជា ការស្លៀកពាក់ដ៏សិចស៊ី លេចលើលេច ក្រោម បង្ហាញរុនផ្ចិត និងដើមទ្រូង ពិសេសចូលចិត្តច្រៀង បទញាក់ដូចគ្នា រាំសាហាវដូចគ្នា ។
តែសំឡេងពួកនាង មិនស៊ីនឹងបទ ចម្រៀងបែបស្លូឡើយ ។ សូម្បីតែថ្មីៗនេះ ក៏ត្រូវបានគេជេរដូចគ្នាទៀត ពិតជាគូព្រេង មិនព្រាត់មែន។ តារាចម្រៀង យូរី ក្លាយជាតារាចម្រៀងស្រីរបស់ សាន់ដេ តែម្នាក់គត់ ហ៊ានស្លៀកពាក់សិចស៊ី និងច្រៀងបទចម្រៀងសាហាវៗ រាំបែបកាចៗ ។
តែថ្មីៗនេះ យូរី បានយកបទចម្រៀងល្បីបំផុតរបស់ វៀតណាម មកច្រៀង និងឡើងសម្ដែង នៅតាមខេត្ត ធ្វើឲ្យមហាជន ជេរកប់ៗមាត់ ទាំងខ្មែរ និងវៀតណាម ថាអត់មាន គំនិតច្នៃប្រឌិត បង្កើតអ្វីដែលជារបស់ខ្លួនឯង ចំាតែចម្លងពីគេ ។
អ្នករិះគន់ យូរី មិនត្រឹមតែរិះគន់បទចម្រៀង និងស្ទីលរាំ ចម្លងគេនេះទេ ថែមទាំងនិយាយ ដល់ការកែកុនមុខមាត់ របស់ នាង យូរី ថា ស្អាតរហូតមើល មិនយល់ ព្រោះកែខ្ទេចគ្មានសល់ ។
ចំណែក កញ្ញា ឃិត សំម៉ាលីស វិញបានឡើងកញ្ចក់ទូរទស្សន៍ អាស៊ីអាគ្នេយ៍ ក្នុងកម្មវិធី «Fun zone» បានបកស្រាយចម្រៀងមួយបទ មានចំណងជើងថា «ផឹកកាហ្វេ» តែត្រូវបានគេជេរ ពេញអ៊ីនធើណែត ដូច យូរី ដែរ ព្រោះបទនេះពេលច្រៀង គ្មានក្បាលគ្មានកន្ទុយ មិនដឹងនិយាយពីអ្វី ឮតែផឹកកាហ្វេៗ ចំណែកឯក្បាច់រាំវ៉ល់ៗ ពេញឆាក ហាក់គ្មានសណ្ដាប់ធ្នាប់បន្តិចសោះ៕