ក្រសួង​មហាផ្ទៃ​ត្រៀម​កម្លាំង​​និង​​រថ​យន្ត​​ពន្លត់​​​អគ្គិភ័យ​​ទប់​ស្កាត់​​អគ្គីភ័យ​​នៅ​​ថ្ងៃ​បុណ្យ​​ចូលឆ្នាំ​​ចិន​​

សារព័ត៌មាន​ Cambodia News​/

ភ្នំពេញ(១៧ កុម្ភៈ ២០១៥ ) ៖ នាយកដ្ឋាន​គ្រប់គ្រង​អាវុធជាតិផ្ទុះ និង​អគ្គិភ័យ​របស់​ក្រសួងមហាផ្ទៃ បានដាក់​ត្រៀមកម្លាំង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​នៅតាម​បណ្តា​ខណ្ឌ​ទាំង​១២ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បង្ការ​ទប់ស្កាត់​គ្រោះ​អគ្គិភ័យ​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​-​យូន ដែល​នឹង​ប្រព្រឹត្តទៅ​រយៈពេល​៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១៨ ដល់​២០ ខែកុម្ភៈ ឆ្នាំ​២០១៥​ខាងមុខនេះ​។

លោក ធន សាម៉ន ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​អាវុធជាតិផ្ទុះ និង​អគ្គិភ័យ នៃ​ក្រសួងមហាផ្ទៃ បាន​ថ្លែងប្រាប់​កាលពី​ថ្ងៃទី​១៦ ខែកុម្ភៈ បាន​ឲ្យ​ដឹងថា ក្រៅពី​ដាក់​រថយន្ត​ពន្លត់​អគ្គិ​ភ័​នៅតាម​ខណ្ឌ​រាជធានី នាយកដ្ឋាន​ក៏បាន​បញ្ជា​ឲ្យ​មន្ត្រី​ក្រោយ​ឱវាទ ត្រូវ​ត្រួតពិនិត្យ​សម្ភារៈ​អន្តរាគមន៍​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បច្ចេកទេស​ទាំង​នៅតាម​បណ្តា​ខេត្ត​ទាំងអស់​ផងដែរ ដើម្បី​ត្រៀមលក្ខណៈ​ទប់ស្កាត់​ចំពោះ​គ្រោះអាសន្ន ដែល​អាច​នឹង​កើតឡើង​ជាយ​កថា​ហេតុ​។

សូមបញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៤​កន្លងទៅនេះ គ្រោះ​អគ្គិភ័យ​បានកើត​ឡើង​សរុប​ទាំងអស់​ចំនួន​៥១៤​លើក បើ​ធៀប​ជាមួយ​ឆ្នាំ​២០១៣ មានការ​ថយចុះ​២១​លើក ក្នុងនោះ​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​១៩​នាក់ របួស​៥១​នាក់ ខូច​ខាត់​ផ្ទះសម្បែង​អស់​ចំនួន​៥៧២​ខ្នង ក្នុងនោះ​ក៏មាន​ករណី​ឆេះ​ផ្សារ​ចំនួន​៤​លើក​ផងដែរ​៕

q

 

 

Related Articles

Back to top button
Close
Close