អឺរ៉ុប​រក​ឃើញ​វិធី​ដាក់​គំនាប​លើ​រុស្ស៊ី ដែល​មិន​ព្រម​ផ្តួល​លោក​អាសាដ

គឺក្រោមចំណងនេះ ដែលប្រព័ន្ធផ្សព្វផ្សាយនៅក្រុងម៉ូស្គូ ចងក្រងមតិ ឥស្សរ ជននិងកាសែតខ្លះនៅបស្ចិមលោកទាក់ទងនឹងការទទួលស្គាល់ “សម្ព័ន្ធ ប្រឆាំងរួមតែមួយនៅស៊ីរី” ដោយបារាំងមុនគេបង្អស់ ក្នុងឋានៈជា “ តំណាងស្រប ច្បាប់តែមួយគត់របស់ប្រជាជនស៊ីរី និងជាអនាគតរដ្ឋាភិបាលបណ្តោះអាសន្ន របស់ប្រទេសស៊ីរី”។

អំពីសាច់រឿងដែលមាន នៅទីនេះ គេកត់សម្គាល់ ពីទម្ងន់នៃការទទួលស្គាល់នេះ ដោយបារាំងជាសមាជិកមួយ ពីក្នុងចំណោម ៥ប្រទេសមហាអំណាច-សមាជិក អចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប.។ គេចងចាំដែរថា ក្នុងករណីបដិវត្តន៍ នៅប្រទេសលីប៊ី ក៏បារាំងជាប្រទេសទី១ដែរ ដែលបានទទួលស្គាល់ កម្លាំងប្រឆាំង នៅទីនោះលុះទាល់តែផ្តួលទៅរបបមេដឹកនាំផ្តាច់ការឈ្មោះ កាដាហ្វ៊ី។ ព្រម ជាមួយនេះ គេចាប់អាររម្មណ៍ថា ទីក្រុងប៉ារីស ទោះបីទទួលស្គាល់ជា ផ្លូវការ “សម្ព័ន្ធនៃកម្លាំងប្រឆាំងនិងកម្លាំងបដិវត្តនៅស៊ីរី”ក្តី ក៏ប្រកាសថា ការផ្តល់ អាវុធដល់កម្លាំងនោះ អាចប្រព្រឹត្តទៅកើតលុះណាតែមាន សេចក្តីសម្រេច ចេញ ដោយក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ប៉ុន្តែក្នុងក្រុមប្រឹក្សានេះ រហូតមកទល់ ឥឡូវមានរុស្ស៊ី ដោយរួមជាមួយចិន ចេះតែប្រើសិទ្ធិវេតូ ជំទាស់នឹងការដាក់ទណ្ឌ កម្មលើរបបលោកប្រធានាធិបតីស៊ីរី បាស្ហារ អាសាដ។

តាមមតិ ទស្សនាវដ្តីប្រចាំសប្តាហ៍អាមេរិកាំង Time ការទទួលស្គាល់ “សម្ព័ន្ធ ប្រឆាំងនៅស៊ីរី” ដោយបារាំងជា “រដ្ឋាភិបាលនិរទេស” អាចក្លាយជាមធ្យោ បាយដាក់គំនាបទៅលើបក្សពួករបស់លោកអាសាដជាបឋមគឺលើប្រទេសរុស្ស៊ីដ្បិត ម៉ូស្គូតែងពោលអះអាងថា៖មានតែរដ្ឋាភិបាលលោកអាសាដមួយប៉ុណ្ណោះ ដែលស្របច្បាប់។

កាសែតអង់គ្លេស Guardian បានចុះផ្សាយ សេចក្តីថ្លែងការណ៍របស់ លោក រដ្ឋមន្ត្រីការបរទេស William Hague ដែលថារដ្ឋាភិបាលអង់គ្លេសរបស់គាត់ បោះបង់ពីខ្លួនទៅហើយនូវការស្វែងរកដំណោះស្រាយតាមផ្លូវការទូតឲ្យវិបត្តិ នៅស៊ីរី មកពីរុស្ស៊ី និង ចិន នៅតែរឹងទទឹងគាំទ្រលោកអាសាដ។ អង់គ្លេស លំអៀងទៅខាងផ្តល់ការគាំទ្រយោធា ដល់កម្លាំងប្រឆាំងនៅស៊ីរី។

គោលជំហរស្រដៀងនេះ លើកឡើងដោយ លោករដ្ឋមន្ត្រីការបរទេសអាល្លឺ ម៉ង់ Guido Westerwelle ចុះផ្សាយដោយកាសែតក្នុងស្រុកឈ្មោះ Frankfurter Rundschau ដែលថា “សម្ព័ន្ធប្រឆាំងនៅស៊ីរី” មានលក្ខណៈពហុនិយម ហើយ ស័ក្តិសមនឹងជឿទុកចិត្ត ក្នុងឋានៈ ជាជម្រើសសម្រាប់ជំនួសរដ្ឋាភិបាលលោក អាសាដ។តាមរយៈសម្ព័ន្ធនេះ ក្នុងសង្គមស៊ីរី នឹងប្រព្រឹត្តទៅអភិក្រមឆ្ពោះ ទៅផ្លាស់ប្តូររដ្ឋាភិបាលនៅស៊ីរី។ប៉ុន្តែកាសែតអាល្លឺម៉ង់មួយទៀតឈ្មោះ Suddeutsche Zeitung បែរទៅជាព្រមាន ៖ “មិនត្រូវគិតឡើយថា រដ្ឋាភិបាលលោក អាសាដនឹងរលំគ្រេងក្រោមសម្ពាធនៃកម្លាំងប្រឆាំង។លោកអាសាដ និងកម្លាំង ប្រឆាំងកំពុងស្ថិតក្នុងស្ថានភាពគ្មានច្រកចេញរួចទេពីព្រោះម្ខាងមិនអាចដណ្តើម បាន ជ័យជំនះលើម្ខាងឡើយ ដូច្នេះពួកគេអាចច្បាំងគ្នាយូរទៅទៀត”៕ ដោយ កែវ ឆាយា (RFI)

 

 

Related Articles

Back to top button
Close
Close