ក្មេងស្រីម្នាក់ហេតុតែខំរៀន ក្រោមរទេះក៏ប្រឹងដែរ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១០ ធ្នូរ ២០១៤) : តើអ្នកមានអារម្មណ៍យ៉ាងណា នៅពេលឃើញរូបក្មេងស្រីក្រីក្រម្នាក់អង្គុយរៀនក្រោមរទេះមួយនេះ? តើកូនអ្នកមានស្គាល់ដែរឬទេ អំពីការលំបាកដែលកូនអ្នកក្រត្រូវប្រឈមរាល់ថ្ងៃ?
រូបថតមួយសន្លឹកនេះ ដែលត្រូវបានគេចែករំលែកយ៉ាងច្រើនតាមហ្វេសប៊ុកនោះ បានធ្វើអោយអ្នកលេងហ្វេសប៊ុកជាច្រើនពាន់ចាប់អារម្មណ៍។ វាធ្វើអោយមនុស្សជាច្រើន សម្តែងការអាណិតអាសូរដល់ក្មេងស្រី ដែលតស៊ូរៀននៅក្រោមរទេះបែបនេះ។
រូបនេះមានន័យថា ក្មេងស្រីដ៏ក្រីក្រម្នាក់នេះ ស្រឡាញ់ការសិក្សា ខណៈដែលកូនអ្នកមានមួយចំនួន បានកំពុងតែភ្លើតភ្លើននឹងរបស់របរទំនើប ហើយភ្លេចការសិក្សា៕