នាយករដ្ឋមន្ត្រីថៃនិងម៉ាឡេស៊ីជំរុញការចរចាបន្តទៅមុខ
សារព័ត៌មាន Cambodia News/
អន្តរជាតិ (០៣ ធ្នូរ ២០១៤) ៖ ប្រទេសថៃនិងប្រទេសម៉ាឡេស៊ី បានសន្យាធ្វើមានភាពជឿនលឿនអំពីកិច្ចចរចាស្វែងរកសន្តិភាពជាថ្មីជាមួយក្រុមឧទ្ទាមនៅតំបន់ភាគខាងត្បូងនៃប្រទេសថៃ បន្ទាប់ពីមានជំនួបពិភាក្សារវាងលោកប្រាយុទ្ធចាន អូចា នាយករដ្ឋមន្ត្រីថៃ និងលោក ណាជីប រ៉ាហ្សាក់ (Najib Razak) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ។
លោកប្រាយុទ្ធចាន អូចា និងលោក ណាជីប រ៉ាហ្សាក់ បានយល់ព្រមជួបពិភាក្សាបន្តបន្ថែមទៀតដោយផ្អែកលើកិច្ចព្រមព្រៀងចំនួន៣ចំណុចសំខាន់ៗដើម្បីបង្កឲ្យមានបរិយាកាសល្អសម្រាប់ដំណើរការនៃការចរចាទាំងនេះដែលរួមបញ្ចូលទាំងការចូលរួមពីក្រុមនិយមផ្តាច់ទឹកដីផ្សេងៗទៀត៕