ពេជ្រ សេរីរ័ត្ន បង្ហាញរូបថតស្លៀកឈុតខ្លី បញ្ចេញសាច់សខ្ចី
សារព័ត៌មាន Cambodia News/
ភ្នំពេញ (28 វិច្ចិកា ២០១៤) ៖ តារាស្រី កញ្ញា ពេជ្រ សេរីរ័ត្ន មួយរយៈពេលចុងក្រោយ បន្ទាប់ពីនាងបញ្ចប់អាជីពសិល្បៈ ពីស្ថានីយទូរទស្សន៍បាយ័នរួចមក គេសង្កេតឃើញថាហាក់មានភាពសិចស៊ីបញ្ចេញសាច់ មិនប្រពៃណីដៃ ជាក់ស្តែងថ្មីៗនេះ នាងបានរំលេចរូបថតមួយសន្លឹក ដោយនាងបានគ្រងឈុតខ្លី បញ្ចេញសាច់ភ្លៅសរខ្ចី និងពាក់អាវស្តើង បញ្ចេញសាច់ បង្ហាញភាពស្រើបស្រាល បង្អួតភ្នែកប្រុសៗមិនតិចឡើយ។
នាពេលកន្លងមកពិធីការិនី អ្នកនាង ពេជ្រ សេរីរ័ត្ន ត្រូវបាន ទស្សនិកជនចាត់ទុកថា ជានារីម្នាក់ដែលនិយមតុបតែងខ្លួន បែបនារី ស្រគត់ស្រគំស្លៀកពាក់ជិតលើក្រោម ប៉ុន្តែក្រោយពីនាងបានផ្អាក ការងារ ពីស្ថានីយទូរទស្សន៍ចាស់ មិនទាន់បានប៉ុន្មានផង ស្រាប់តែ នាងបានផ្លាស់ប្តូរ ការស្លៀកពាក់មកជានារីសិចស៊ី បញ្ចេញសាច់ដើម ទ្រូងមូលក្លំ ខុសពីពេលមុន។
តួយ៉ាងដូចជាពេលថ្មីៗនេះ ពិធីការិនីសំឡេងផ្អែម នាង ពេជ្រ សេរីរ័ត្ន បានរំលេចរូបថតមួយសន្លឹក បង្អួតសាច់មិនប្រណី ដោយនាងបាន បង្ហាញរូបថតមួយសន្លឹក បែបទាក់អារម្មណ៍ ដោយនាងគេង នៅលើ គ្រែ ដែលក្រាលកំរាលពណ៌ក្រហមឆ្អិនឆ្អៅ ឆ្លុះបញ្ចាំងសាច់សរខ្ចី ដោយនាងមានពាក់អាវ សរស្តើងឆ្លុះឃើញសាច់ខាងក្នុង ជាមួយ ខោខាប៊ូយខ្លីមើលទៅពិត ជាទាក់ទាញការចាប់អារម្មណ៍មែន៕