​បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់​ ខណៈ​ជិះ​ម៉ូតូ​ត្រូវ​រថ​យន្ត​បុក​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​យប់ ថ្ងៃទី​១៦ ខែមករា ​បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ ខណៈពេលដែល ជិះ​ម៉ូតូ ហើយ​ត្រូវ​រថយន្ត​​​មួយគ្រឿង បើក​លឿន​បុក​ចំ​ពីមុខ​ពេញទំហឹង​នៅ តាម​បណ្តោយ​មហាវិថី​ព្រះ​សុធារស កែង​មហាវិថី​ព្រះសីហនុ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ប្រភព​ព័៌មាន​ពី​កន្លែង​កើត​ហេតុ​​​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ គេ​សង្កេតឃើញ​បុរស​ជនជាតិ​បរទេស​ម្នា​ក់បាន​បើករថយន្ត​មួយគ្រឿង ម៉ាក​កាមរី​ឆ្លាម ពណ៌​ទឹកប្រាក់ បើកបរ​តាម​បណ្តោយ​មហាវិថី​ព្រះ​សុធារស ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ដោយ​ល្បឿន​លឿន លុះ​ពេលមកដល់​ចំណុច​ផ្លូវកែង​មហាវិថី​ព្រះសីហនុ រថយន្ត​បាន​រេ​ចង្កូត​ជ្រុល​ល្បឿន បុក​ទៅ​ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ​មួយគ្រឿង ដែល​កំពុង​ជិះ​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា ខណៈ​ម៉ូតូ​កំពុង​បត់​ស្តាំ​ឆ្លងទៅ​រង្វង់​មូល​សម្តេច​ជួន​ណាត​ក៏ត្រូវ​ រថយន្ត​បង្កហេតុ​បុក​ចំ​ពីមុខ​ពេញទំហឹង​តែម្តង បណ្តាល​ឲ្យ​បុរស​អ្នកជិះ​ម៉ូតូ​ត្រូវ​រងរបួស​ធ្ងន់ធ្ងរ​និង​ម៉ូតូ​របស់​ ជនរងគ្រោះ រួមទាំង​រថយន្ត​បង្កហេតុ​ត្រូវ​រង​ការខូចខាត​ស្ទើ​ទាំងស្រុង ។

​ក្រោយ​​កើតហេតុ​សមត្ថកិច្ច​នគ​របាល​មូលដ្ឋាន និង​នគរបាល​ចរាចរណ៍​ខណ្ឌចំការមន បាន​ចុះមក​វាស់វែង និង​ត្រួតពិនិត្យ​ដល់​កន្លែងកើតហេតុ និង​បាន​នាំយក​រថយន្ត​បង្ក និង​ម៉ូតូ​របស់​ជនរងគ្រោះ យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន​រងចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ​៕

1544_PHTO0030

ដោយ៖ ហេង នាង​

Related Articles

Back to top button
Close
Close