កាសែតចិនភាគច្រើនគាំទ្រប៉ូលិសក្រុងហុងកុងដែលបង្ក្រាបអ្នកតវ៉ា
សារព័ត៌មាន Cambodia News/
ចិន (២៧ វិច្ចិកា ២០១៤) ៖ កាសែតនៅប្រទេសចិនភាគច្រើន ដែលបានចេញផ្សាយនៅថ្ងៃនេះ សរសេរគាំទ្រចំណាត់ការរបស់អាជ្ញាធរក្រុងហុងកុងក្នុងការធ្វើសេចក្ដីសម្រេចបោសសម្អាត និងចាប់ខ្លួនបាតុករ ប្រឆាំងក្រុងប៉េកាំង ដោយដាក់ចំណងជើងបែបចំអកទៀតផង ។
ការវាយបង្ក្រាបនៅថ្ងៃនេះ គឺជាការបោសសម្អាតចុងក្រោយរបស់អាជ្ញាធរ ទៅលើបាតុករនិស្សិត ដែលបានបោះជំរំធ្វើការតវ៉ាឲ្យក្រុងប៉េកាំង បញ្ឈប់ការប្រើឥទ្ធិពលក្នុងការធ្វើសេចក្ដីសម្រេចជ្រើសរើសតំណាងក្រុងរបស់ពួកគាត់ ដែលកាលពីមុនក្រុងប៉េកាំងជាអ្នកកំណត់ និងចាត់ចែងតំណាងរបស់ខ្លួនមកគ្រប់គ្រង ។
បើគិតមកដល់ថ្ងៃនេះ គឺក្រុមនិស្សិតចំនួន១៦៨នាក់ហើយ ត្រូវបានអាជ្ញាធរចាប់ខ្លួន ដែលពួកគេបានតវ៉ាជិត២ខែមកហើយ ៕