បាក់​អគារ​រោង​ចក្រ​ គីស៊ីនគូ ​បណ្តាល​ឱ្យ​កម្មករ​មួយ​ចំនួន​រង​របួស​

សារព័ត៌មាន​ Cambodia News​/

តាកែវ (២១ តុលា ២០១៤) ​៖ ការបាក់អគាររោងចក្រ​មួយកន្លែង ដែលមាន​ស្លាក​យីហោ​ គីស៊ីន​គូ (Nishiku) ស្ថិត​នៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិឃ្លាំងសម្បត្តិ ​ឃុំ​ពត់​ស ស្រុកបាទី ខេត្តតាកែវ បានបាក់ធ្លាក់​ទៅក្នុង​ទឹក ខណៈកម្មករកំពុងធ្វើការងារ បណ្តាលឱ្យកម្មករ-កម្មការិនីមួយចំនួនបានរងរបួសធ្លាក់ចូលក្នុងទឹក ប៉ុន្តែពុំមានអ្នក​ស្លាប់នោះទេ។

ហេតុការណ៍​ភ្ញាក់ផ្អើល​នោះ បានកើត​ឡើង កាលពី​ម៉ោង​ប្រមាណ ១០​ព្រឹក ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៤ ស្ថិតនៅ​ផ្លូវជាតិ​លេខ​២ ក្នុងភូមិឃ្លាំងសម្បត្តិ ​ឃុំ​ពត់​ស ស្រុក​បាទី ខេត្តតាកែវ​។​

​​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គឺ​ក្រុមកម្មករ ទាំង០​២​ក្រុម មាន​គ្នា​ប្រមាណ​ជា ២០០នាក់ បាន​កំពុងតែ​នាំគ្នា​ធ្វើការ ស្រាប់តែ​បាក់ស្រុត​អគារ ធ្លាក់​ទាំង​មនុស្ស និង​ម៉ាស៊ីន ចូលទៅក្នុង​ទឹក ដែល​នៅ​ខាងក្រោម​អគារ​នោះ។​

ក្រោយពី​កើតហេតុ​ភ្លាម សមត្ថកិច្ច ព្រមទាំង​ប្រជាពលរដ្ឋ ដែល​នៅក្បែរនោះ បាន នាំគ្នា​មកជួយ​អន្តរាគមន៍ និង​យក​ជនរងគ្រោះ ចេញពី​ក្រោម​អគារ​នោះ ហើយ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។

ប្រភពជំហានដំបូងនេះ​បានបញ្ជាក់ឲ្យដឹងទៀតថា ​ការបាក់អគារនៅប៉ុន្មាននាទីមុននេះ ​មិនទាន់ដឹងបណ្តាលមកពីបញ្ហាអ្វី​នៅឡើយទេ ហើយសេចក្តីរាយការណ៍​បានបន្តថា​ មាន​កម្មករ​-កម្មការិនី មួយចំនួនបានរងរបួសធ្លាក់ចូលក្នុងទឹក ប៉ុន្តែពុំមានអ្នក​ស្លាប់នោះទេ។

បើតាមសមត្ថកិច្ចកំពុងជួយអន្តរាគមន៍ នៅកន្លែងកើតហេតុ ហើយបានអះអាងថា មាន​កម្មករ​ប្រមាណ ០៥នាក់ បានរងរបួស ក្នុងនោះមាន ០២​នាក់​រង​របួស​ធ្ងន់​ ហើយ​ខណៈ​ពេល​នេះ សមត្ថកិច្ច បាននិងកំពុងតែជួយអន្តរាគមន៍៕

1

 

Related Articles

Back to top button
Close
Close