អ្នក​​មាន​​ជម្លោះ​​ដីធ្លី​​របួ​ស​ធ្ងន់​​ និង​ស្រាល​​ ក្រោយ​​ការ​បង្រ្កាប​​

សារព័ត៌មាន​ Cambodia News​/

ភ្នំ​ពេញ​ (២០ តុលា ២០១៤) ៖ សមត្ថកិច្ចរាជធានីភ្នំពេញ​ នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​ ចាប់ផ្តើមបង្រ្កាប​​អ្នក​មានជ​ម្លោះ​ដីធ្លី​ខេត្ត​ព្រះវិហារ​ដែល​តវ៉ា​សុំ​អន្តរាគមន៍ពីនាយករដ្ឋមន្រ្តី បណ្តាល​ឲ្យ​មនុស្ស​មួយ​ចំនួន​រង​របួស​ធ្ងន់​ និងស្រាល។​

នៅ​ព្រឹក​ថ្ងៃចន្ទនេះ ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លីមកពីខេត្ត​ព្រះវិហារ​​ប្រមាណ​​២០០​នាក់​ បានដើរ​​ហែញត្តិនៅក្នុង​រាជ​ធានី​​​ភ្នំពេញ ​​​ដើម្បី​រកដំណោះស្រាយ​បញ្ហា​ដីធ្លី​របស់​ខ្លួន។ប្រជា​ពលរ​ដ្ឋ​មាន​បំណង​​សុំ​អន្តរាគមន៍​ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ និង​​ស្ថានទូត​នានា​នៅ​ក្នុងប្រទេស​​កម្ពុជា​ក្នុងការជំរុញ​ឲ្យ​មាន​ការចេញ​ប្លង់​កម្មសិទ្ធិ​ជូន​​ពួកគាត់។

ការតវ៉ា​រហូត​មកដល់​​រសៀល​នេះ សមត្ថកិច្ចរាប់​សិប​នាក់​​បាន​បង្រ្កាប​ការប្រមូល​ផ្តុំ​នៅក្បែរ​ផ្ទះ​នាយករដ្ឋមន្រ្តី បណ្តាល​​​ឲ្យ​មនុស្ស​របួស​បែក​ក្បាល​ និងខូច​ខាត​រម៉កកង់បី។ ​រហូតមកដល់​ពេល​នេះ មនុស្ស​៤នាក់ រងរបួស​ធ្ងន់​ និងស្រាល ដោយ​អ្នក​ខ្លះបែកក្បាល ​អ្នក​ទាំង​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅមន្ទីរពេទ្យ​ឯកជនមួយ៕

9

 

 

 

Related Articles

Back to top button
Close
Close