ខណៈ​កំពុង​ជិះ​ម៉ូតូ​ត្រូវ​រថ​យន្ត​ក្រឡុក​ស៊ី​ម៉ង់​បើក​បុក​រង​របួស​ធ្ងន់​

Cambodia News

​ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង ២១​និង​២០​នាទី​យប់ ថ្ងៃទី​៣០ ខែ​មិនា ​​រថយន្ត​ក្រឡុក​ស៊ីម៉ង់​មួយគ្រឿង ដែល​បើក​ជ្រុល​ទៅបុក​ម៉ូតូមួយគ្រឿង​បណ្តាល​ឲ្យ ​បុរស​ជាម្ចាស់ម៉ូតូ​​រងរបួស​ដាច់​ដៃ​ហូរឈាម​ស្រោច​ខ្លួន​ ​ ស្ថិត​នៅក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការ​មន។

មុន​ពេល​កើត​ហេតុ​ ជន​រង​គ្រោះ​បាន​ជិះ​ម៉តូ​ចូលទៅក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្នុងទិសដៅ​ពី​លិចទៅ​កើត ខណៈ​ទៅដល់​ចំណុច​មុខ​ខ្លោង​ទ្វា​បុរី​វិ​រះ​ជន ក៏ត្រូវ​​រថយន្ត​ក្រឡុក​ស៊ីម៉ង់​មួយគ្រឿង ដែល​បើកលឿន​​ជ្រុល​ទៅបុក​ម៉ូតូស្មាស​រេ​វ៉ូ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 1P-6435 ពេញទំហឹង​តែម្តង ហើយ​រថយន្ត​បន្ត​បើក​កិន​ពីលើ​ម៉ូតូ​និង​ដៃ​បុរស រងគ្រោះ បណ្តាល​ឲ្យ​រងរបួស​​ដាច់​ដៃ​ហូរឈាម​ស្រោច​ខ្លួន បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ ក្រោយពី​កើតហេតុ គឺ​ភាគី​រថយន្ត​ក្រឡុក​ស៊ីម៉ង់ បាន​ចេញសង​ថ្លៃ​ខូចខាត និង​ព្យាបាល​របួស​ទៅ​ភាគី​រង​រងគ្រោះ​ទាំង​ស្រុង​តែម្តង​៕ ​ហេង នាង

art6.1

Related Articles

Back to top button
Close
Close