ឃាតកម្មបាញ់សម្លាប់គ្រូបង្រៀននៅខណ្ឌសែនសុខ គឺជាប្រពន្ធជនរង​គ្រោះ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (៣០ សីហា ២០១៩) ៖ ឃាតកម្មបាញ់សម្លាប់គ្រូបង្រៀននៅខណ្ឌសែនសុខ គឺជាប្រពន្ធជនរង​គ្រោះ​ ជាអ្នករៀបចំផែនការបាញ់សម្លាប់ប្ដី ដែលកំពុងជិះម៉ូតូតាមផ្លូវនៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពី​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ។

ស្ត្រីសង្ស័យ ជាប្រពន្ធជនរងគ្រោះ

ប្រពន្ធជនរង​គ្រោះ​ ជាអ្នករៀបចំផែនការបាញ់សម្លាប់ប្ដី  មាន​ឈ្មោះ ឃឿន ស៊ីហ៊ន ​អាយុ២៦ឆ្នាំ គ្មានមុខរបរ ស្នាក់នៅជាមួយប្តី ជាគ្រូបង្រៀន នៅភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ក្បែរកន្លែងកើតហេតុខាងលើ។

កម្លាំងសមត្ថកិច្ចចាប់ខ្លួន ប្រពន្ធជនរង​គ្រោះ​ ជាអ្នករៀបចំផែនការបាញ់សម្លាប់ប្ដី នៅល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ ដែលជាប្រពន្ធរបស់ជនរងគ្រោះ ខណៈដែលខ្មាន់កាំភ្លើងកំពុងរត់គេចខ្លួន។ បច្ចុប្បន្ន​កម្លាំងសមត្ថកិច្ចកំពុងតែបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីចាប់ខ្លួនជនដៃដល់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ជនសង្ស័យជា​ប្រពន្ធ​​ ត្រូវចាប់ខ្លួនបន្ទាប់ពីកម្លាំងនគរបាលជំនាញ បានធ្វើការស៊ើបសួរស្រាវជ្រាវអ្នកជិតខាង រួមទាំងសាច់ញាតិខាងជនរងគ្រោះ​ បានដឹងតម្រុយថា កន្លងមកជនសង្ស័យជាប្រពន្ធ រស់នៅមិនចុះសម្រុងជាមួយប្តី ហើយនៅពេល​ហៅមកសាកសួរ ដេញដោលជាច្រើន មានចំណុចគួរឲ្យសង្ស័យ។

ដើមឡើយជនសង្ស័យ បានប្រាប់សមត្ថកិច្ច ជនរងគ្រោះមកពីផ្ទះមិត្តភក្តិស្រី នៅព្រែកលៀប ប៉ុន្តែបងប្អូនខាងជនរងគ្រោះថា ជនរងគ្រោះទៅធ្វើបុណ្យ នៅឯស្រុកកំណើតភូមិស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលទៅវិញ ប៉ុន្ដែចុងក្រោយជនសង្ស័យជាប្រពន្ធ បានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនជាអ្នករៀបចំផែនការបាញ់សម្លាប់ប្តី ក៏ព្រោះតែរស់នៅមិនចុះសម្រុងនឹងគ្នា៕

សព ប្តី​ជា​ជន​រង​គ្រោះ​ ដែល​ត្រូវ​ប្រពន្ធ​រៀបចំផែនការបាញ់​សម្លាប់​។

​​

Related Articles

Back to top button
Close
Close