ការ​ប្រើ​ប្រាស់​ថ្នាំ​ប៉ារ៉ា ​ច្រើន​ពេក​នាំ​ឲ្យ​មាន​ ជំងឺ​មហារីក​គ្រាប់​ឈាម​

សារព័ត៌មាន​​​ Cambodia News​/

សុខភាព (២០ តុលា ២០១៤) ៖ ​ការសិក្សារបស់ក្រុមអ្នកស្រាវជ្រាវ នៃមជ្ឈមណ្ឌល ស្រាវ​ជ្រាវ​ជំងឺមហារីក  Fred Huchinson Cancer នៅក្នុងទីក្រុងស៊ីអេថល សហរដ្ឋអាមេរិក បានឲ្យដឹងថា អ្នក​ទទួល​ទាន​ថ្នាំ​ប៉ារ៉ា​សេតា​មុល​ ជា​ប្រចាំ​ នឹងមា​នអា​ត្រាប្រ​ឈម​នឹ​ង ​ជំងឺ​មហា​រី​កគ្រាប់ឈា​មកើ​នឡើង ​ដោយ​គេជឿ​ថា មក​ពី​សមាធាតុ​គីមី​ ដែល​មាន​ឈ្មោះថា ​អាសេតា​មីណូហ្វេន​ នៅ​ក្នុងថ្នាំ​ប៉ា​រ៉ាសេតា​មុល​។

ក្រុម​អ្នក​ស្រាវ​ជ្រាវបាន​និយាយ​ថា​ កន្លង​មកតា​មរយៈល​ទ្ធផ​ល ​នៃកា​រសិក្សា​ទៅ​លើ​អ្ន​ក​ជំ​ងឺ​ម​ហា​រី​ក​គ្រាប់ឈាម​ ម្នា​ក់ៗ ​មានកា​រណែនាំ​ថាជាតិថ្នាំ​ អាសេ​តាមីហ្វេន​ អាចជំ​រុញឲ្យមានជំ​ងឺមហារី​ក។

ដោ​យឡែ​ក ​កា​រសិ​ក្សា​ថ្មីដែល​យោ​ងទៅ​តា​ម​កា​រធ្វើ​តេ​សទៅលើក្រុម​អ្នក​ស្ម័គ្រ​ចិ​ត្ត​ទាំង​បុ​រស​ និង​នារី​ ដែល​មាន​សុ​ខភាព​ល្អរឹង​មាំ ​នៅក្នុង​ទីក្រុ​ងវ៉ាស៊ីន​តោន​ ប្រមាណ ​៦៥ ​០០​០នា​ក់​ ​ដោ​យ​ពួ​កគេបា​ន ប្រើ​ប្រាស់​ថ្នាំប៉ា​រ៉ាសេតា​មុ​ល អ​ស់រ​យៈ​ពេ​ល​ ១០ឆ្នាំ​ ​ព្រ​ម​ទាំង​មាន​កា​រ​​ពិនិ​ត្យ​និ​ង​ ​តា​​ម​ដា​ន​ស្ថាន​ភា​ព​សុ​ខ​ភា​ព​យ៉ា​ង​ច្បា​ស់​លា​ស់​។​

​ល​ទ្ធផ​ល​បា​នប​ង្ហា​ញ​ឲ្យឃើ​ញ​ថា​អ្ន​ក​ស្ម័​គ្រ​ចិ​ត្ត​ចំ​នួ​ន​ ​៥​៧​៧​នាក់​ ​ឬតិ​ច​ជាង​១​ភាគរ​យ​ ​កើត​ជំ​ងឺ​ម​ហា​រី​ក​ ​ពា​ក់​ព័​ន្ធ ​និ​ង​កោ​សិ​កាឈា​ម​ ដូ​ចជា​ម​ហា​រីក​ក្រពេ​ញ​ទឹ​ករ​ង៉ៃ ​ដែល​កើ​ត​ឡើ​ងដោ​យ​ ​ភាព​ខុ​ស​ប្រ​ក្រតី​រប​ស់​ខួ​រ​ឆ្អឹ​ង។ ទន្ទឹមនឹ​ង​​នោះ ​ក្រុ​មអ្ន​ក​ស្រា​វជ្រា​វបានរកឃើញ​ថា​ មា​​​ន​​​​អ្ន​ក​ស្ម័​គ្រ​ចិ​ត្ត​ចំ​នួ​ន​ជា​ង​៩ភាគ​រ​យ​ ក្នុងក្រុ​មដែ​លមានជំ​ងឺម​ហារីក​ ​ធ្លា​ប់​ប្រើប្រាស់ថ្នាំប៉ារ៉ាសេតាមុល ក្នុ​​ង​ប​​រិ​មា​ណ​​ច្រើ​ន​ពី​មុនមក​ បើប្រៀ​បធៀ​បនិង​អ្នកមិ​ន កើត​ជំងឺម​ហារីក​ មាន​តែ ​៥ភា​គរ​យប៉ុណ្ណោះ​។

​នៅពេ​លពិ​ចារណាក​ត្តា​ផ្សេងៗ​ រួម​ទាំង​កត្តាអាយុ ​កត្តារ​លាកស​ន្លាក់ ​និង​ប្រវត្តិគ្រួសា​រ ដែ​លមា​នកើ​តជំ​ងឺមហារីកគ្រាប់ឈាម ឃើញថា អ្នកប្រើប្រាស់ថ្នាំសេតាមុលជាប្រចាំ មាន​អ​ត្រា​ប្រ​ឈ​ម​និ​ង ជំងឺមហារីកគ្រាប់ឈាមកើនឡើងខ្ពស់ ដល់ទៅជិត២ដងឯណោះ។

ទោះបីជាយ៉ាងក្តី ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា នៅពេលនេះនៅមិនទាន់មាន ការ​ពិ​សោ​ធ​ន៍​ទេ​ថាជាតិថ្នាំអាសេតាមីណូហ្វេនគឺ​​​ជា​មូ​​​ល​ហេ​តុ​​នៃជំ​ងឺមហារីកនោះទេ​ ចាំបា​ច់​ត្រូ​វ​​មា​ន​កា​រ​សិ​ក្សាបន្ថែមទៀត មុននឹងយកលទ្ធផល ស្រាវជ្រាវនេះទៅពិចារណា ក្នុងការប្រើប្រាស់ថ្នាំបំបាត់ ការ​ឈឺ​ចា​ប់​ប្រ​ភេ​ទ​នេះ​៕​

8

 

Related Articles

Back to top button
Close
Close