ទម្លាប់បង្គាប់ ថ្លៃទឹកដោះ របស់ខ្មែរ គឺជាការលក់កូនស្រី ?
នាង/សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៩ តុលា ២០១៤) ៖ ប្រជាជនខ្មែរយើង តែងតែមាន ទម្លាប់មួយ នៅពេលដែល មានគេចូលស្តី ដណ្តឹងកូនស្រីរបស់ខ្លួន ដែលទម្លាប់នោះ គឺជាការ ទារថ្លៃបង្គាប់ ទឹកដោះ។ តើអត្តន័យមួយនេះ មានន័យយ៉ាងណាទៅ? ក្នុងសៀវភៅមួយក្បាល បានធ្វើការរ បកស្រាយ ពីការបង្គាប់ ថ្លៃទឹកដោះ ដែលគេប្រៀបបាន ជាការ លក់កូនស្រី ព្រោះថា សកម្មភាព នៃការ ទារថ្លៃទឹកដោះនោះ គឺមានការ កាត់ថ្លៃ និងការ តថ្លៃគ្នា ពីសំណាក់គ្រួសារខាងប្រុស ពេលទារថ្លៃខ្ពស់ពេក ហាក់បីដូចជា ទិញទំនិញនៅតាមផ្សារដូច្នេះដែរ។
រូបថតមួយសន្លឹក ដែលដក់ស្រង់ចេញពីសៀវភៅមួយក្បាល មិនទាន់ស្គាល់ឈ្មោះ ហើយត្រូវបានគេ បង្ហោះពេញ Facebook ត្រូវបានមិត្ត យុវវ័យជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈពេលដែល អត្ថបទសៀវភៅមួយនេះ បានរៀបរាប់ និងវិភាគ ការទារថ្លៃទឹកដោះ។
ការវិភាគចុះឡើងៗ រហូតដល់ទីបញ្ចប់ មានការប្រកែកគ្នា រវាងមេបាខាងប្រុសនិងខាងស្រី ប៉ុន្តែចុងក្រោយ មេបាខាងស្រី ទាល់ពាក្យសំដី រកស្តីមិនកើត ក៍បានប្រើពាក្យថា ” ថ្លៃទឹកដោះ ជាថ្លៃទឹកដោះកូនស្រី របស់ខ្លួន រៀបការរួច អ្នកណាបៅអ្នកណា ម្តេចយើងដឹង? “៕