សមត្ថ​កិច្ច​បិទ​ផ្លូវ​ម្តុំ​ស្ថាន​ទូត​អូស្ត្រាលី​រារាំង​ការ​តវ៉ា​ប្រឆាំង​នឹង​កិច្ច​ព្រម​ព្រៀង​ទទួល​ជន​ភៀស​ខ្លួន​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ​ (២៦ កញ្ញា ២០១៤) ៖ កម្លាំង​សមត្ថកិច្ច​រាប់សិប​នាក់ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​បិទ​ផ្លូវ​ចេញ​ចូល​ទាំងអស់​នៅ​ម្តុំ​រដ្ឋសភាជាតិ ក្រសួងការបរទេស និង​ស្ថានទូត​អូស្ត្រាលី ដើម្បី​រារាំង​ការតវ៉ា​របស់​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ប្រឆាំងនឹង​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​អូស្ត្រាលី ក្នុង​ការទទួលយក​ជ​ន​ភៀសខ្លួន​មកពី​អូស្ត្រាលី​។​

​រដ្ឋាភិបាល​កម្ពុជា និង​អូស្ត្រាលី​សម្រេច​ចុងក្រោយ​ក្នុង​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​ទទួល​យក​ជ​ន​ភៀសខ្លួន​ពី​ប្រទេស​អូស្ត្រាលី​មក​តាំង​ទីលំនៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៤ វេលា​ម៉ោង​៣​រសៀល​នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​។​

​តាម​គម្រោង​អ្នករងគ្រោះ​ដីធ្លី និស្សិត​បញ្ញវន្ត និង​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ នៅ​ព្រឹក​នេះ​នឹង​តវ៉ា​នៅ​មុខ​ស្ថានទូត​អូស្ត្រាលី រដ្ឋសភា និង​ក្រសួង​មហាផ្ទៃ ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​កិច្ច​ព្រម​ព្រៀង​​បញ្ជូន​ជនភៀសខ្លួន​អូស្រា្តលី​មក​កម្ពុជា ដោយ​សំអាង​ថា កម្ពុជា​ត្រូវ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ក្នុង​ប្រទេស​ជា​មុន​សិន​៕

2

 

Related Articles

Back to top button
Close
Close