លោក​ ហ៊ុន ​សែន ​បន្ទោស​អង្គ​រក្ស​មួយ​រូប​ ដែល​មិន​ចេះរ​បៀប​ការ​ពារ​

សារព័ត៌មាន​​ Cambodia News​/

ភ្នំ​ពេញ​ (២៥ កញ្ញា ២០១៥) ៖ លោកនាយ​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​សម្តែង​ភាព​ខឹងសម្បារ​នឹង​អង្គរក្ស​មួយរូប ដែល​លោក​ចាត់ទុកថា​ជា​អង្គរក្ស​ឡឺ​កឺ​ព្យាយាម​ការពារ​រូបលោក​ខុស​របៀប​ និង​ហួស​ហេតុ។​

​លោកនាយក​រដ្ឋមន្ត្រី​លើកឡើង​បែប​នេះ​ជា​ការចាប់ផ្តើម​ថ្លែង​សុន្ទរកថា នៅ​ពេល​លោក​ចូលរួម​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ចម្រើន​បច្ចេកវិទ្យា​នៅ​កោះ​ពេជ្រ ព្រឹក​ថ្ងៃ​ទី​២៥​ខែកញ្ញា​នេះ​។​

​លោក ហ៊ុន សែន ថ្លែង​បន្ទោស​អង្គរក្ស​មួយរូប​ថា​ជា​អង្គរក្ស​ឡឺ​កឺ មិនចេះ​របៀប​ការពារ បណ្តាល​​ឲ្យ​លោក​មិនអាច​ជួប​អ្នកចូលរួម​ឲ្យបានត្រឹមត្រូវ​។ លោក​បន្ត អង្គរក្ស​មួយ​រូប​នោះ ចេះ​តែ​ចេញមុខ​មក​បាំង​រូបលោក ​ពេល​ធ្វើដំណើរ ដែល​ហាក់​ឃើញ​ថា ​អ្នកចូលរួម​សំពះ​អង្គរក្ស​មួយ​រូប​នោះ មិនមែន​នាយករដ្ឋមន្ត្រី​នោះទេ​។​

​លោកនាយក​រដ្ឋមន្ត្រី​បន្តថា កុំឲ្យ​ខ្លាចពេក បើ​គេ​ចង់​បាញ់ ថា​តើ​អង្គរក្ស​អាច​ទប់​ជាប់​ទេ​។​លោក​បញ្ជា​កុំឲ្យ​អង្គរក្ស​មួយ​រូប​នោះ​ចេញ​មុខ​ការពារ​ហួសហេតុ និង​បញ្ជា​ឲ្យ​មេ​អង្គរក្ស​យកទៅ​ណែ​នាំ​​ពី​របៀប​ការពារ​សាជាថ្មី​៕

hunsen

 

Related Articles

Back to top button
Close
Close