សា​លា​​ក្រុង​​​ដាក់​​ឲ្យ​​​ដំ​ណើរ​​កា​​រ​សេ​វា​​​រថ​យន្ត​​ក្រុង​​​ខ្សែ​​ទី​​​៣​​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ​ (១៥ កញ្ញា ២០១៤) ៖ រថយន្តក្រុង​ខ្សែ​ទី​៣​ចេញ​ដំណើរការ​ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃទី ១៥ ខែកញ្ញា​នេះ​តទៅ បន្ទាប់​ពី​ការសាកល្បង​ពីរ​ថ្ងៃ​មុន​។ ការដាក់​ឲ្យ​ដំណើរការ​នូវ​សេវា​រថយន្តក្រុង​សាធារណៈ​ខ្សែ​ទី​៣​នេះ គឺ​ដើម្បី​ជួយ​សម្រាល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ និង​ការកកស្ទះ​ចរាចណ៍​បន្ថែមទៀត បន្ទាប់​ពី​រថយន្តក្រុង​ខ្សែ​ទី​១ និង​ខ្សែ​ទី​២​ដែល​បាន​ដាក់​ឲ្យ​ដំណើរការកន្លង​មក​ ទទួល​បាន​​ជោគ​ជ័យ ដោយ​មាន​ការគាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​កន្លងមក​នោះ ។

​ផ្លូវ​ធ្វើ​ដំណើរ​របស់​រថយន្ត​ក្រុង​ខ្សែ​ទី​៣​នេះ គឺ​ចេញ​ដំណើរ​ចាប់ពី ផ្សារ​រាត្រី ឆ្ពោះទៅ ផ្លូវ​លេខ​១០៦ មហាវិថី​ព្រះ​នរោត្តម ផ្លូវ​លេខ​១៣០ ផ្សារ​ថ្មី មហាវិថី​កម្ពុជា​ក្រោម ក្រោម​ស្ពាន​អាកាស​៧​មករា មហាវិថី​សហព័ន្ធ​រុស្សី និង​បន្ដ​រហូត​ដល់​រង្វង់​មូល​ចោមចៅ​រួច​ត្រលប់​មកវិញ​។​

ជាមួយគ្នានេះ សាលាក្រុង​ភ្នំពេញ​បាន​ស្នើរ​ឲ្យ​ប្រជាពលរដ្ឋ ដែល​រស់នៅ​តំបន់​ខាងលើ និង ចង់​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ធ្វើ​ដំណើរ របស់​រថយន្តក្រុង​ខ្សែ​ទី​៣​នេះ ប្រើប្រាស់​សាកល្បង​សេវា​រថយន្តក្រុង​សាធារណៈ ដែល​មាន​តម្លៃថោក​សម​រ​ម្យ និង​កាត់បន្ថយ​ការកកស្ទះ​ចរាចរ ជាពិសេស​ចូលរួម​អភិវឌ្ឍន៍ កែលម្អ​សោភ័ណភាព​ទីក្រុង​ផង​ដែរ​។

គួររម្លឹកថា គិត​មកដល់ពេលនេះ​សាលាក្រុង​ភ្នំពេញ​បាន​ដាក់ឲ្យ​ដំណើរកា​រសេវា​រថយន្តក្រុង​សាធារណៈ​​ចំនួន​​​៣​​ខ្សែ​​រួច​មក​ហើយ នៅក្នុង​រាជធានី​ភ្នំពេញ​៕

20140915

Related Articles

Back to top button
Close
Close