សុគន្ធ និសា ក្រើនរំលឹកដល់ អ្នកផងប្រុសស្រី កុំភ្លេចព្រះដ៏ មានគុណ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៥ កញ្ញា ២០១៤) ៖ ក៏ដូចជាបង ប្អូនជាតិខ្មែរ ដទៃទៀតដែរ កញ្ញា សុគន្ធ និសា ទៅវត្តដាក់បិណ្ឌ ដើម្បីឧទ្ទិស កុសលជូនដល់ ញាតិមិត្តដែល បានចែកឋានទៅ ជាពិសេស គឺលោក ឪពុករបស់កញ្ញា ដែលបានចែក ឋានទៅតាំងពី កញ្ញានៅក្មេងម្ល៉េះ។
រូបថតពាក់ អាវសដ៏សាមញ្ញ និងសុភាព រាបសា ដែលមិនមាត់ ផាត់ម្សៅ តុបតែងមុខអ្វីឡើយ ត្រូវបានបង្ហោះ ឡើងនៅក្នុងទំព័រ ហ្វេសប៊ុក របស់កញ្ញា សុគន្ធ និសា កាលពីថ្ងៃ ដាក់បិណ្ឌទី១ ជាមួយនឹង ពាក្យពេជន៍ជូនពរ ទៅដល់ក្រុមគ្រួសារ មិត្តភក្តិ និងអ្នកគាំទ្រ របស់ខ្លួនអោយ ជួបតែសេចក្តីសុខ។
បន្ថែមពីនេះ ទៅទៀត កញ្ញា និសា ក៏បានបង្ហោះ ក្រើនរំលឹកដល់ អ្នកផងប្រុសស្រី ផងដែរថា បើទោះជារដូវនេះ ជារដូវដែល ប្រជាជនខ្មែរ ត្រូវទៅដាក់បិណ្ឌ នៅវត្តក្តី ប៉ុន្តែក៏ពុំគួរ ភ្លេចព្រះដ៏ មានគុណ ដែលនៅក្នុងផ្ទះ របស់យើង ផងដែរ នោះគឺចង់ សំដៅទៅដល់ ការធ្វើបុណ្យ ចំពោះឪពុកម្តាយ របស់យើង រៀងៗខ្លួន។
ស្របទៅនឹង បទចម្រៀង ចេញថ្មីមួយបទ របស់កញ្ញា សុគន្ធ និសា ដែរទើបតែ នឹងចេញលក់ ក្នុងទីផ្សារ ផងដែរ គឺបទ “ព្រះនៅក្នុងផ្ទះ” ដែលក្រើន រំលឹកដល់ អ្នកទាំងអស់គ្នា កុំអោយភ្លេច ការធ្វើបុណ្យ សងគុណឪពុកម្តាយ របស់ខ្លួន ព្រមជាមួយ នឹងការធ្វើបុណ្យ ក្នុងវត្តជាមួយ ព្រះសង្ឃ។
ចម្រៀងមួយបទ នេះហាក់ដូច ជាត្រូវចិត្ត អ្នកគាំទ្រ ច្រើនណាស់ ព្រោះឃើញគេ បង្ហោះបន្ត រាប់ពាន់នាក់ បើទោះជាបទ មួយនេះទើប តែបានផ្សព្វផ្សាយ ឡើងក៏ដោយ។ ក្រៅពីបទ “ព្រះនៅក្នុងផ្ទះ” កញ្ញា សុគន្ធ និសា ក៏មានបទ “សង្សារហៅ ទៅបោះបាយបិណ្ឌ” មួយទៀតនៅក្នុង អាល់ប៊ុមភ្ជំបិណ្ឌ នេះផងដែរ៕