ពេជ្រ​ ​អាវីហ្សា​​ បដិ​សេធ​​​ទៅ​​​ពង្រី​ក​​ដើម​​ទ្រូង​​​នៅ​​​ថៃ​​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ( ០៤ កញ្ញា ២០១៤) ៖  នៅពេល ពេជ្រ អាវីហ្សា ឈាន​ជើង​ចូល​ដល់​ពិធី​ខួបកំណើត​របស់​តារាសម្តែង​ច្រៀង បញ្ញា សិទ្ធ ភ្លាម ទាំង​អ្នក​សិល្បៈ​ដូច​គ្នា និង​មហាជន​មួយ​ចំនួន​បាន​លាន់មាត់​ថា «អីយ៉ា ម៉េច​ក៏​ធំ​ម្ល៉េះ!»។ សម្តី​លាន់មាត់​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​បាន​ផ្ទុះ​ឡើង​នៅពេល​ដែល​តារាស្រី​សម្តី​ស្រទន់​មាន​មន្តស្នេហ៍​នាង ពេជ្រ អាវីហ្សា បាន​រំលេច​វត្តមាន​មក​ជាមួយ​នឹង​ឈុត​រ៉ូប​ស​លើ​ក្រហម​ក្រោម​គួរ​ឲ្យ​ទាក់ទាញ ជាមួយ​ការ​បញ្ចេញ​សម្រស់​ដើមទ្រូង​ស​ខ្ចី​ធំ​ពើង​ណែន​គួរ​ឲ្យ​ក្នក់ក្នាញ់​។

នៅពេល​ម្នាក់ៗ​លាន់​មាត់​ស្ទើរ​គ្រប់​គ្នា​នេះ ពួកគេ​ក៏​បាន​លើក​យក​រឿង​នេះ​មក​និយាយ និង​ជជីក​សួរ​ថា ហេតុអ្វី​បាន​ជា​តារា​រូប​នេះ​មាន​ដើមទ្រូង​ធំ​សិចស៊ី​ម្ល៉េះ​? តើ​នោះ​ជា​ដើមទ្រូង​ពី​ធម្មជាតិ ឬ​ក៏​កែច្នៃ ខណៈ​មុន​នេះ​គេ​ល្បី​ថា នាង​មាន​គម្រោង​ចង់​ទៅ​កែសម្ផស្ស​ឲ្យ​កាន់តែ​ត្រូវ​ប៉ាន់​បន្ថែម​ទៀត​នៅ​ប្រទេស​ថៃ​នោះ។

គេ​សង្កេត​ឃើញ​ថា ការ​កែសម្ផស្ស​នៅក្នុង​សង្គមសិល្បៈ​នា​ពេល​បច្ចុប្បន្ន​កាន់តែ​មាន​សន្ទុះ​ខ្លាំង​ឡើងៗ ដែល​អ្នក​ខ្លះ​កែ​ទម្រង់​មុខ​ដូចជា​ការ​ធ្វើ​ច្រមុះ បបូរមាត់ ធ្វើ​ចង្កា និង​សាក់​ចិញ្ចើម​ជាដើម។ រីឯ​អ្នក​ខ្លះ​ទៀត បាន​ចាយ​ប្រាក់​កែច្នៃ​ដើមទ្រូង​ឲ្យ​កាន់តែ​ធំ​ឡើង​ដើម្បី​ទាក់ទាញ​ការ​ចាប់​អារម្មណ៍ ចំណែកឯ​អ្នក​ខ្លះ​ទៀត​ហ៊ាន​កែខៃ​ត្រគាក​ទៀត​ផង​។

តែ​ចំពោះ​ការ​លើក​ឡើង​របស់​មហាជន​ពាក់ព័ន្ធ​នឹង​ការ​ជះ​ប្រាក់​កែខៃ​សម្រស់​ដើមទ្រូង​ឲ្យ​ពើង​ធំ​ណែន​គួរ​ជា​ទី​គយគន់​របស់​អ្នក​ផង​នេះ ត្រូវ​បាន​តារាសម្តែង​ដែល​ឆ្វាក់​សម្តែង​ឲ្យ​ផលិតកម្ម​រស្មី​ហង្សមាស​នាង ពេជ្រ អាវីហ្សា គ្រវី​ក្បាល​បដិសេធ​ថា គ្មាន​ប្រាក់​ឯ​ណា​ទៅ​ខ្ជះខ្ជាយ​រឿង​កែសម្ផស្ស​ដើមទ្រូង​នោះ​ទេ។

បន្ថែម​លើ​ការ​និយាយ​បដិសេធ​នេះ ពេជ្រ អាវីហ្សា បាន​ឲ្យ​ដឹង​ថា សម្រាប់​នាង​ពិតជា​គ្មាន​ហេតុផល​អ្វី​ដែល​ត្រូវ​និយាយ​លាក់បាំង​នោះ​ទេ។ អាវីហ្សា បាន​និយាយ​ថា៖​«​បើ​ខ្ញុំ​កែសម្ផស្ស មែន ខ្ញុំ​ប្រាប់​ហើយ ព្រោះ​រឿង​នេះ​គ្មាន​អ្វី​ជា​អាថ៌កំបាំង​នោះ​ទេ ដូច​រឿង​ខ្ញុំ​និយាយ​ពី​ការ​កែ​ច្រមុះ​អ៊ីចឹង បើ​ខ្ញុំ​មាន​គម្រោង វា​ជា​ការពិត​នោះ ខ្ញុំ​នឹង​និយាយ​តាម​ត្រង់​តែ​ម្តង​»៕

2010

 

a1a2a4

Related Articles

Back to top button
Close
Close